Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សណ្ឋាគារ «ម៉េម័រ» លើកកម្ពស់ស្រ្តី ក្នុងកិច្ចការងារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច !

07-07-2018 13:50

(សៀមរាប)៖ ក្រុមហ៊ុន ម៉េម័រ ហូថេល និង រីសត តែងតែជំរុញលើកទឹកចិត្តស្រ្តី និងផ្តល់ការបណ្តុះបណ្តាល ជូនស្រ្តីកម្ពុជាគ្រប់ៗរូប ដើម្បីអាចឈោងចាប់យកឱកាស និងតួនាទីសំខាន់ៗ នៅក្នុងស្ថាប័នដែលកំពុង រីកចម្រើនរបស់ខ្លួន។

ជាក់ស្តែងសាខាមួយ របស់សណ្ឋាគារម៉េម័រគ្រុប ដែលពោពេញទៅដោយសក្កាដានុពលខ្ពស់ បានតម្លើងឋានៈតួនាទី ដល់ក្រុមការងារនារី អ្នកស្រី ហាប់ សំឡី ជាប្រធានប្រតិបត្តិការស្តីទី របស់សណ្ឋាគារ ម៉េម័រ សៀមរាប។ ហើយការសម្រេចចិត្តដ៏ប្រពៃនេះ គឺជាសូចនាករមួយ ដែលបង្ហាញពីភាពរីកចម្រើនរបស់ស្រ្តីខ្មែរ នៅក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចរបស់ប្រទេសជាតិយើង។

ក្រោមការខិតខំប្រឹងប្រែង បម្រើការងារជូនភ្ញៀវទេសចរទូទាំងពិភពលោក សណ្ឋាគារ ម៉េម័រ សៀមរាប ដែលមានវត្តមានរបស់ខ្លួនមិនបានប៉ុន្មានឆ្នាំផង ស្រាប់តែទទួលបានការវាយតម្លៃចំណាត់ ថ្នាក់ខ្ពស់ពីក្រុមហ៊ុនអនឡាញ ទេសចរណ៍ធំៗ របស់ពិភពលោកមួយចំនួនដូចជា៖ TripAdvisor, Expedia, Agoda ទៅលើការផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពប្រណិត និងការចិត្តទុកដាក់ខ្ពស់។ ពិន្ទុ ៤.៦ លើ ៥.០នេះ ជាការទទួលស្គាល់មួយ ដ៏ឧត្តុងឧត្តមនៅក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក្នុងកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ សណ្ឋាគារក៏មានបម្រើជូននូវបន្ទប់ស្នាក់នៅយ៉ាងល្អ ប្រណិតប្រកបដោយផាសុកភាព មាន Wifi អាងហែលទឹក អាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ពិសា ទីតាំងចតរថយន្ត យ៉ាងទូលាយ និងជាពិសេសនោះ សណ្ឋាគារក៏មានបន្ទប់ប្រជុំយ៉ាងធំចំណុះបាន១៥០នាក់ ដែល លោកអ្នកអាចជួលបាន និងប្រសិនបើអ្នកស្នាក់នៅចាប់ពី១០បន្ទប់ឡើងទៅ លោកអ្នកនឹងទទួល បានការផ្តល់ជូនបន្ទប់ប្រជុំ Free មួយថ្ងៃដោយឥតគិតថ្លៃ៕