ទស្សនាវិដេអូ Highlight តាមរយៈទូរទស្សន៍ Fresh News ចាប់ពីម៉ោង៩៖៣០នាទី, ១០៖៣០នាទី, ១១៖៣០នាទី, ១២៖៣០នាទី
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក បានឡើងទៅប៉ះជើងខ្លាំងមាន់គកបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ អ៊ុយរ៉ាហ្គាយ ២-០ និងទម្លាក់ប្រេស៊ីល ២-១ នៅ World Cup 2018។
កីឡាករ Fernandinho របស់ប្រេស៊ីល បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី១៣ មុនពេល Kevin De Bruyne រកបានគ្រាប់ទី២ ឲ្យប៊ែលហ្ស៊ិក នៅនាទីទី៣១ កាន់តែកក់ក្តៅ បើទោះបីជារបូត១គ្រាប់វិញ នៅវគ្គទី២ ក្នុងនាទីទី៧៦ក៏ដោយ។
តាមរយ:លទ្ធផលឈ្នះផ្លូវការ ២-១ ធ្វើអោយប៊ែលហ្ស៊ិក រកបានជ័យជន្នះជាលើកទី២ ក្នុងប្រវត្តិជួបប្រេស៊ីល ៥ដង មិនដែលស្មើ និងចាញ់៣ដងនោះដោយបានកក់កៅអី វគ្គ៤ក្រុមចុងក្រោយផងដែរ ដោយត្រូវប៉ះមាន់គកបារាំង ដែលបានទម្លាក់ អ៊ុយរ៉ាហ្គាយ ដោយលទ្ធផល ២-០ ក្នុងវគ្គ៨ក្រុមដែរនោះ។
ក្រុមបាល់ទាត់មាន់គកបារាំង បានកក់កៅអីឡើងទៅវគ្គ៤ក្រុម ក្រោយទម្លាក់គូប្រជែងមកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ ២-០។ ការបាត់បង់កីឡាករខ្សែប្រយុទ្ធសំខាន់ Edinson Cavani ដោយបញ្ហារបួសនោះ បានធ្វើអោយអតីតម្ចាស់ជើងឯក World Cup ២សម័យមានបញ្ហានៅតំបន់ប្រយុទ្ធជាខ្លាំង ខណ: Luis Suarez ដែលចាប់ដៃគូជាមួយ Christian Stuani ធ្វើមិនបានល្អដូច Cavani ឡើយ៕