(ភ្នំពេញ)៖ តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ សូមប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នានាប្រឆាំងនឹងកម្ពុជាដែលថ្លែងដោយគណៈប្រតិភូនៃ ប្រទេសជប៉ុន និងគណៈប្រតិភូនៃប្រទេសមួយចំនួនផ្សេងទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួនក្នុងការចូលរួម សហការយ៉ាងជិតស្និតជាមួយគ្រប់យន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងជា មួយសហគមន៍អន្តរជាតិក្នុងគោលដៅដើម្បីលើកស្ទួយ ការពារ និងគោរពសិទ្ធិមនុស្ស ព្រមទាំងដើម្បីជម្រុញលទ្ធិប្រជាធិបតេយ្យ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវនីតិរដ្ឋ។
ប្រទេសកម្ពុជាជាប្រទេសទីមួយដែលបានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលបានដំណើរការយូរជាងគេ ក៏ដូចជាការសហការណ៍ជាមួយនឹងអ្នករាយការណ៍ពិសេសប្រចាំប្រទេសចាប់តាំងពីឆ្នាំ១៩៩៣ មក។
ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ សូមអាននៅខាងក្រោម៖