Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ផ្ញើលិខិតអបអរសាទរ ចំពោះជោគជ័យរបស់ CPP ទទួលបានតួនាទីថ្មីលើឆាកអន្តរជាតិ ជា អនុប្រធាន IDC-CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក

06-07-2018 19:33

(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរដល់ គណបក្សប្រជាជនកម្ពុជា ដែលទើបទទួលបានតួនាទីថ្មីមួយទៀត នៅលើឆាកអន្តរជាតិ ដោយក្លាយជា អនុប្រធាន គណៈកម្មាធិការប្រតិបត្តិ នៃអង្គការជាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក។

ការទទួលបានតួនាទីថ្មីនេះ ត្រូវបានសម្រេចជាឯកច្ឆ័ន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការជាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុងប្រ៊ុយស៊ែល ប្រទេសប៊ែលហ្ស៊ិក៕

ខាងក្រោមនេះជាសារជូនពររបស់ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល៖