(ភ្នំពេញ)៖ ដោយសារតែកម្ពុជាបច្ចុប្បន្ន មានសេដ្ឋកិច្ចរីកចំរើន ស៊ីវីល័យ និងអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអាហារ និងភេសជ្ជៈ ភោជនីយដ្ឋាន ដែលដើរតួយ៉ាងសំខាន់ ដើម្បីផ្ដល់ជូននូវតំរូវការចាំបាច់ សំរាប់ការលូតលាស់ និងទ្រទ្រង់ដល់សុខភាពអនាម័យ ប្រភពការងារ និងទំនាក់ទំនងជួបជុំផ្សេងៗនោះ ហាងអាហារប៊ូហ្វេថ្មីមួយ មានឈ្មោះថា «យូមី យូមី ប៊ូហ្វេ ប៊ីប៊ីឃ្យូ និងស៊ុប» (Umi Umi Buffet BBQ & Soup) ជាហ្វ្រេនឆាយថ្មីមួយ នាំចូលដោយក្រុមហ៊ុន VDP Co., Ltd. ត្រូវបានអភិវឌ្ឍន៍ និងបើកឲ្យដំណើរការដោយ ក្រុមហ៊ុន We Goal Consulting Co., Ltd. បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា និងបានបើកដំណើរការសាកល្បង ស្វាគមនទអតិថិជន ចាប់ពីថ្ងៃនេះ។
យូមី យូមី ទទួលបានសិទ្ធិជាហ្វ្រេនឆាយ (Franchise) ផ្ដាច់មុខនៅកម្ពុជា ក្នុងកិច្ចការពង្រីកវិសាលភាព បំរើដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្រុមគ្រួសារ លក្ខណៈជាក្រុម ឬកម្មវិធីពិសារអាហារផ្សេងៗ។ យូមី យូមី មានរូបមន្ដពិសេសមកពីប៉េកាំង ដែលមានបំរើជូនដូចជា ទឹកស៊ុបបីជំរើស (រសជាតិបន្លែផ្លែឈើ រសជាតិស៊ីឈ័ន និងរសជាតិសារូវីស៊ូ)។ យូមី យូមី ក៏មានបាប៊ីឃ្យូ សាច់អាំង បង្កង សាច់ជៀម សាច់គោអូស្ត្រាលី គ្រឿងសមុទ្រ អមជាមួយនឹងស៊ុបកុម៉្មង់ ផងដែរ។
លោក យឹង សារ៉ាត់ នាយកក្រុមហ៊ុន We Goal Consulting Co., Ltd. បានលើកឡើងថា វត្តមានរបស់ យូមី យូមី គឺជាការឆ្លើយតបតម្រូវការទីផ្សារ នៅកម្ពុជា ដែលកំពុងពេញនិយម លើភោជនីយដ្ឋានលក្ខណៈ ប៊ូហ្វេ បាប៊ីឃ្យូ និងស៊ុប សម្រាប់ពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈទាំងអស់។ ដើម្បីប្រកួតប្រជែងគុណភាពចំណីអាហារ និងភេសជ្ជៈ លើទីផ្សារនេះ យូមី យូមី ប្ដេជ្ញានឹងពង្រឹងគុណភាព សេវាកម្ម តំលៃសមរម្យ ក្នុងនាមពាណិជ្ជកម្មលក្ខណៈ Franchise នៅកម្ពុជា។
សូមបញ្ជាក់ថា យូមី យូមី នឹងបើកដំណើរការចាប់ពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៨ នេះតទៅ។ យូមី យូមី មានទីតាំងផ្ទះលេខ៤ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខការិយាល័យ បុរីភ្នំពេញថ្មី)។ ដោយឡែកចាប់ពីថ្ងៃទី ០៧ ដល់ ២១ កក្កដា ឆ្នាំ ២០១៨ យូមី យូមី នឹងផ្ដល់ជូនកម្មវិធីពិសេស ដល់អតិថិជនគ្រប់រូបដូចជា៖
១. ហ្រ្វីជូនកុមារទាំងអស់ ដែលមានកំពស់ចាប់ពី ១.២ម៉ែត្រចុះ។
២. អតិថិជនដែលមកពិសារ ក្នុងកំឡុងពេលនេះ ចំណាយប្រាក់អស់ប៉ុន្មាន នឹងទទួលបានកាតទឹកប្រាក់ប៉ុណ្ណឹងវិញ សម្រាប់មកពិសារលើកក្រោយ។
៣. អតិថិជនមក៣នាក់ ថែមជូន១នាក់ហ្វ្រីភ្លាម។
៤. ផ្ដល់ជូនកាត VIP សម្រាប់បញ្ចុះតំលៃ ១០% ក្នុងរយៈពេល១ឆ្នាំពេញ៕