Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិល្បករ ថ្លែងអបអរសាទរយ៉ាងខ្លាំង ពេលដាក់ដំណើរឡើងវិញ ផ្លូវដែកភាគពាយ័ព្យនៃកម្ពុជាឡើងវិញ (Video inside)

06-07-2018 19:21

(ភ្នំពេញ)៖ ក្នុងឱកាសដាក់សម្ពោធ ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវផ្លូវដែកពីពោធិ៍សាត់-បាត់ដឹង និងបាត់ដឹង មកភ្នំពេញ នៅថ្ងៃទី០៤ ខែកក្កដា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ និងសិល្បករ ដែលបានចូលរួមជិះរថភ្លើង ពីពោធិ៍សាត់-ភ្នំពេញ និងប្រជាជនដែលរស់នៅក្បែរផ្លូវរថភ្លើងនេះ បានលើកឡើងថា ពួកគាត់សប្បាយចិត្ដ រីករាយយ៉ាងខ្លាំង ពិសេសគឺរំភើបតែម្ដង ដែលឃើញរថភ្លើង ដែលបានបាត់វត្ដមានយ៉ាងច្រើនឆ្នាំមកនេះ បានដាក់ដំណើរវិញ គឺពីភ្នំពេញ-ប៉ោយប៉ែត ដែលការរីកចម្រើនេះ ពិតជានឹកស្មានមិនដល់សោះឡើយ៕

សូមស្ដាប់ចំណាប់អារម្មណ៍របស់ពួកគាត់ដូចតទៅ៖