(បាត់ដំបង)៖ លោក អង្គ វង្ស វឌ្ឍានា ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួបសំណេះសំណាល ជាមួយមួយសមាជិក សមាជិការចំនួន៩០០នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។

នៅក្នុងកម្មវិធីទាំងនេះ លោក អង្គ វង្ស វឌ្ឍានា បានលើកឡើងអំពីការខិតខំប្រឹងប្រែងបង្កើតសមិទ្ធផលធំៗ ជាច្រើនរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចអតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានផ្លាស់ប្តូរកម្ពុជាពីទីលានសង្គ្រាម និងវាលពិឃាត ឱ្យក្លាយទៅជាកម្ពុជាមួយដែលមានសន្តិភាពនិងការអភិឌ្ឈន៍ពិតប្រាកដ ហើយបានក្រើនរំលឹកក្រុមការងារឱ្យប្តេជ្ញាថែរក្សានូវសមិទ្ធផល និងកេរ្ត៍ដំណែលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំកសាង ក្នុងរយៈពេលជិត៤០ឆ្នាំ កន្លងមក។

ទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ជាពិសេសពេលចុះធ្វើការងារជាមួយ ប្រជាពលរដ្ឋតាមឃុំរបស់ខ្លួន លោករដ្ឋមន្រ្តីបានណែនាំក្រុមការងារតាមឃុំនីមួយៗ ឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះ ការងារមួយចំនួនដូចជាទី១៖ ការបំផុសបំផុលបំប្លែងព័ត៌មានមិនពិតមួយចំនួនទាក់ទងនឹងទឹកខ្មៅ ដែលជ្រលក់ដៃហើយអាចបណ្តាលឱ្យស្លាប់ក្នុង រយៈពេល២៤ម៉ោង, ទី២៖ ឧបាយកលខ្មៅកខ្វក់របស់ជនមួយក្រុមដែលតែងតែបំភាន់ប្រជាជនខ្មែរ និងបរទេស ក្នុងចេតនារារាំងការចូលរួមការបោះឆ្នោត ឬបំផ្លាញការបោះឆ្នោតនៅកម្ពុជា។

លោករដ្ឋមន្ត្រី ការខិតខំបំពេញសេវាសាធារណៈ តាមមូលដ្ឋានឱ្យកាន់តែល្អ និងកាន់តែយកចិត្តទុកដាក់ចំពោះ តម្រូវការជាក់ស្តែងនានា របស់ប្រជាពលរដ្ឋនៅតាមឃុំរបស់ខ្លួន និងណែនាំម្ចាស់ឆ្នោតកុំឱ្យខឹងគោវាយរទេះ។ ការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការចូលរួមបោះឆ្នោត របស់ប្រជាពលរដ្ឋឱ្យកាន់តែច្រើន និងការប្រើសិទ្ធិបោះឆ្នោត របស់ពលរដ្ឋខ្មែរ ជូនគណបក្សណាដែលខ្លួនពេញចិត្ត ជាពិសេសផលប្រយោជន៍ច្រើនឥតគណនា ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ការប្តេជ្ញាចិត្តខំធ្វើការងារឱ្យអស់ពីសមត្ថភាព និងអស់ពីដួងចិត្តរបស់ក្រុមការងារតាមឃុំនីមួយៗ នៃស្រុកមោងឬស្សី របស់គណបក្សប្រជាជនកម្ពុជា៕