(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែ ក្រាលគ្រួសក្រហមមានប្រវែង ១.២០០ម៉ែត្រ ពីភូមិយាកជើង ទៅភូមិចន្លោងក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ លោករដ្ឋមន្រ្តី ថ្លែងថា ផ្លូវមួយខ្សែនៅឃុំដំរិលនេះ អាចសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរពីភូមិទៅភូមិមួយ ហើយក៏ជាសមិទ្ធផលមួយទៀត នៅដើមឆ្នាំ២០១៨ ក្នុងចំណោមសមិទ្ធផលផ្សេងៗ ជាច្រើន នៅក្នុងស្រុកអូររាំងឪ។
ជាមួយគ្នានេះ លោសាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសនៅក្នុងឃុំដំរិលទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានជាដើម។
ក្នុងឳកាសនោះ លោកក៏បានអំពាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងគូសឲ្យចំលេខរៀងទី២០ លេខរៀងសិរីសួស្តី ទេវតាបាចផ្កា របស់គណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ បន្តដឹកនាំ និងអភិវឌ្ឍន៍កម្ពុជា សន្តិភាព សុខក្សេមក្សាន្ត ជាបន្តទៀត។
សូមបញ្ជាក់ថា ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហមមានប្រវែង ១.២០០ម៉ែត្រ មានការគាំទ្រថវិកាពីកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) ផងដែរ៕