(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៣០៣គ្រឿង រកឃើញល្មើសច្បាប់១៦៩គ្រឿង (ម៉ូតូ៦៤ភាគរយ) អប់រំ៨៤គ្រឿង និងផាកពិន័យ៨៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៦ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៧៤៨គ្រឿង, អប់រំ៤៤គ្រឿង និងផាកពិន័យចំនួន៥៣គ្រឿង។
រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប៧,១៤៩គ្រឿង រកឃើញមធ្យោបាយល្មើស១០៩៩គ្រឿង អប់រំ៤៨៨គ្រឿង និងពិន័យ៦១១គ្រឿង៕