(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានធ្វើការប្រគល់ថវិកា ជូនដល់មន្ទីពេទ្យគន្ធបុប្ផា ពីកម្មវិធី «Slow-mo Challenge» របស់Galaxy S9/S9+ ដើម្បីចូលរួចចំណែកជួយដល់កុមារកម្ពុជា ដែលទទួលការព្យាបាលពីមន្ទីពេទ្យនេះ។

ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្តល់ឱកាសដល់អតិថិជនសាមសុងទាំងអស់ ក្នុងការចូលរួចចំណែកផ្តល់វិភាគទាន ជូនដល់សង្គម និងបង្ហាញពីសម្ថតភាពដ៏អស្ចារ្យរបស់កំពូលទូរស័ព្ទស្មាតហ្វូនគឺ Samsung Galaxy S9|S9+ ។លើសពីនេះទៅទៀត អតិថិជនដែលស្រឡាញ់ពេញចិត្ត នឹងផលិតផលសាមសុង មិនត្រឹមតែបានរីករាយជាមួយនឹងមុខងាររបស់ទូរស័ព្ទប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បង្កើតបាននូវអនុស្សាវរីយ៍ល្អៗ ជាមួយមិត្តភក្តិ ហើយជាមួយគ្នានោះដែរ ពួកគាត់ក៏បានចូលរួមជួយដល់កុមារៗនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

កម្មវិធីនេះត្រូវបានប្រកាសឲ្យចាប់ផ្ដើម កាលពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ហើយទទូលបានការចូលរួមចំនួន១១០វីដេអូ ហើយវីដេអូនីមួយៗ ក្រុមហ៊ុនបរិច្ចាគទឹកប្រាក់ចំនួន ១០,០០០រៀល ទៅមន្ទីរពេទ្យគន្ធបុប្ផា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបរិច្ចាក ទឹកប្រាក់ចំនួន ៤,០០០,០០០រៀលបន្ថែមទៀត ពីលើការបង្កើតវីដេអូនេះផងដែរ។ នេះបើតាមប្រសាសន៍របស់លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុន ថៃ សាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ។ដោយឡែកអ្នកដែលបានចូលរួមក្នុងការបង្កើតវីដេអូនេះ ក៏មានឱកាសឈ្នះរង្វាន់ Samsung Galaxy S9+ ( 256GB) ១គ្រឿងផងដែរ។

លោកមាស កក្កដាដែលជាអ្នកឈ្នះរង្វាន់ Samsung Galaxy S9+ ( 256GB) ១គ្រឿង ពីការបង្តើតវីដេអូ Slow-mo បាននិយាយថា «នេះគឺជាលើកទីមួយហើយ ដែលខ្ញុំបានចូលរួមក្នុងការបង្កើតវីដេអូ ក្នុងកម្មវិធី «Slow-mo Challenge» របស់ក្រុមហ៊ុនសាមសុង ដើម្បីចូលរួមជួយដល់កុមារកម្ពុជា ក៏ដូចជារួមចំណែកជួយដល់សង្គមជាតិផងដែរ ហើយខ្ងុំជឿជាក់ថា ក្រុមហ៊ុនសាមសុង នឹងមានកម្មវិធីល្អៗជាច្រើនទៀត ដើម្បីបើកឱកាសឲ្យកាន់តែទូលំទូលាយក៏ដូចជាការបំផុសទឹកចិត្តស្រលាញ់ និងចូលរួមចំណែកជួយដល់សង្គមជាតិ ហើយក៏សូមជូនពរក្រុមហ៊ុនសាមសុងទទួលបានភាពជោគជ័យ និងបន្តបង្កើតបច្ចេកវិទ្យាដ៏ទំនើបៗបន្តទៀត ដើម្បីបំពេញតម្រូវការសព្វថ្ងៃរបស់អតិថិជន»៕