(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកស្តីទី និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិ ប្រឆាំងភេរវកម្ម នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញ ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការកងពល នាយទាហាន បំពាក់គ្រឿងឥស្សរិយយស និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ, មេបញ្ជាការយោធភូមិភាគទី៥លោកឧត្តមសេនីយ៍ឯក ប៊ុន សេង, មេបញ្ជាការរងយោធភូមិភាគ, មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមន្រ្តីយោធាពាក់ព័ន្ធ ជាច្រើននាក់ផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សេង ធារិន ត្រូវបានតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១៕