(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះកិច្ចព្រមព្រៀងស្ដីពីការស្រាវជ្រាវរួមគ្នា ក្រោមប្រធានបទ «ទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ» ជាមួយនឹងធនាគារកណ្ដាលកូរ៉េ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមការចូលរួមពីលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ជាមួយនឹងលោក Seung Hee LEE អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានកិច្ចការអន្ដរជាតិ នៃធនាគារកណ្ដាលកូរ៉េ ព្រមទាំងមានការចូលរួមពីសំណាក់មន្រ្ដីធនាគារជាតិ និងធនាគារកណ្ដាលកូរ៉េជាច្រើនរូបផងដែរ។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសដល់មន្រ្ដីជំនាញ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយនិង អ្នកស្រាវជ្រាវនៃធនាគារកណ្ដាលកូរ៉េ និងសាកលវិទ្យាល័យ Yonsei របស់ប្រទេសកូរ៉េ ដើម្បីពង្រឹងជំនាញផ្នែកវិភាគ និងការសិក្សានូវទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ម៉ូដែលសេដ្ឋកិច្ច៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖