(កំពង់ធំ)៖ ដើម្បីបន្ដអប់រំដល់សិស្សានុសិស្ស ឲ្យស្គាល់ពីការដឹងគុណ ទោស នឹងរួមគ្នាប្រព្រឹត្តតែអំពើល្អ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបន្ដការរៀបចំកម្មវិធីអប់រំ តាមបែបព្រះពុទ្ធសាសនា ដល់សិស្សានុសិស្សប្រមាណ២ពាន់នាក់ ដែលស្ថិតក្នុងវិទ្យាល័យប្រាសាទបល្ល័ង្គ ស្ថិតនៅក្នុងខេត្តកំពង់ធំ។

ការវិធីអប់រំតែបែបព្រះពុទ្ធសាសនានេះ ធ្វើឡើងដើម្បីជួយជំរុញទឹកចិត្ត និងអប់រសិស្សានុសិស្សឲ្យដើរលើផ្លូវត្រឹមត្រូវ មានក្ដីគោរពស្រលាញ់ អាណិត​អាសូរ និងប្រព្រឹត្តិតែអំពើលល្អ កម្មវិធីនេះមានការជួយឧបត្ថពីលោក ជា ជាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជាផងដែរ។

ថ្លែងមុខសិស្សានុសិស្សប្រមាណ២ពាន់នាក់ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានឲ្យដឹងថា «កម្មវិធីនេះរៀបចំឡើង ដើម្បីអប់រំពង្រឹងសម្ថភាព តម្រង់ទិសក្នុងការរៀបចំ អនាគតរបស់ពួកគេពិសេស ឲ្យពួកគេស្គាល់ពីបុណ្យបាបគុណទោស និងអំពីគុណតម្លៃមាតា-បិតា ដែលខិតខំថែរក្សាបីបាច់តាំងពីតូចក្រូចឆ្មារ ហូតពេញវ័យ ហើយតាមរយៈការអប់រំសីលធម៌ នឹងធ្វើឲ្យពួកគេស្គាល់ពី ករណីកិច្ចរបស់កូនគ្រប់ៗរូប ដែលត្រូវប្រកាន់យកបម្រើមាតា-បិតា​ និងដើម្បីរស់នៅក្នុងសង្គមមួយដ៏ល្អ»។

សម្ដេចព្រះពិជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ក៏ដូចសម្ដេចឧត្ដមចរិយា ឈឹង ប៊ុនឈា អគារធិការរងពុទ្ធិកៈសិក្សាជាតិ មានសង្ឃដិកាថា កម្មវីធីទស្សនទាន តាមរយៈព្រះពុទ្ធសាសនានេះ មានសារៈសំខាន់ និងមានគុណតម្លៃណាស់សម្រាប់យុវវ័យគ្រប់ៗរូប ដែលស្ថិតក្នុងវ័យកំពុងសិក្សា ទាំអស់កាន់តែមានការយល់ដឹង ពីតម្លៃនៃសិក្សារៀនសូត្រ បុណ្យបាប គុណទោស និងអាក្រក់ល្អ ព្រមទាំងបានគេចផុតអំពើ
ឧបាយមុខផ្សេងៗ ដូចជាជ្រើសរើសមិត្តភក្ដិល្អ ដែលនាំមកនូវប្រយោជន៍ សេចក្ដីថ្លៃថ្នូរ និងមិននាំទុក្ខភ័យដល់ខ្លួនជាដើម។

សម្ដេចទាំងពីរបន្ដទៀតថា មួយវិញទៀតនឹងចូលរួមចំណែក បំផុសស្មារតីយុវជន ជាទំពាំងស្នងឬស្សី ឲ្យកាន់តែមានឆន្ទះ និងភ្ញាក់រលឹកចូលរូមថែរក្សាការពារ លើកស្ទួយតម្លៃវប្បធម៌ និងសីលធម៌សង្គមខ្មែរ ឲ្យនៅតែល្អផូរផងគង់វង្សគ្រប់ៗជំនាន់។

សម្ដេចទាំងពីរក៏មិនភ្លេច ក្រើនរំលឹកដល់សិស្សានុសិស្ស ទាំងអស់ឲ្យត្រូវការចងចាំថា មាតា-បិតា ជាព្រះរស់មានគុណធំ គ្មានគុណណាលើសគុណម្ដាយ ឪពុក និងអាណព្យាបាលនោះបានឡើយ។

នៅក្និងឱកាសនោះ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានឆ្លៀតពេកនាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងបច្ច័យមួយចំនួនទៅប្រគេនដល់វត្តដូនល្អស្ថិតនៅឃុំសំព្រោច និងវត្តខណ្ឌសារ ស្ថិតនៅឃុំកំពង់ចិនជើងស្រុកស្ទោងផងដែរ៕