(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Campura Triangulum Corporation បានសហការជាមួយក្រុមហ៊ុន Cisco Systems, Inc. ដែលជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេ នៅលើពិភពលោក លើវិស័យបច្ចេកវិទ្យាបង្កើតសិក្ខាសាលាមួយ ស្តីពី «Campura & Cisco Collaboration Day»។
លោក ដោក កុសល ប្រធានជាន់ខ្ពស់នៃសេវាកម្មវិជ្ជាជីវៈសហគ្រាសរបស់ក្រុមហ៊ុន Campuraបានថ្លែងអំណរគុណដល់អតិថិជន ដែលបានចូលរួមក្នុងសិក្ខាសាលានេះ និងតែងតែគាំទ្រនូវរាល់សេវាកម្មរបស់ក្រុមហ៊ុន Campura នាពេលកន្លងមក។
លោក ដោក កុសល ប្រធានជាន់ខ្ពស់នៃសេវាកម្មវិជ្ជាជីវៈសហគ្រាសរបស់ក្រុមហ៊ុន Campuraបានឲ្យដឹងថា ប្រធានបទសំខាន់ៗ ក្នុងសិក្ខាសាលាគឺបង្ហាញអំពីបច្ចេកវិទ្យា និងផលិតផលរបស់ Cisco ដែលមានលក្ខណៈពិសេស ហើយក៏មានការវិវត្តន៍ឥតឈប់ឈរលើផលិតផលរបស់ខ្លួន ដែលមានការបញេ្ចញលក់ផលិតផលស៊េរីថ្មីៗជាបន្តបន្ទាប់ដើម្បីឆ្លើយតប នឹងបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន នាពេលបច្ចុប្បន្ន និងពេលអនាគត និងអាចអោយអតិថិជនមានការយល់ដឹងឲ្យកាន់តែច្បាស់ អំពីអត្ថប្រយោជន៍ជាច្រើនរបស់ផលិតផលនេះ នាឱកាសនោះលោកក៏បានថ្លែងអំណរគុណដល់អតិថិជន ដែលបានចូលរួមក្នុងសិក្ខាសាលានេះ និងតែងតែគាំទ្រនូវរាល់សេវាកម្មរបស់ក្រុមហ៊ុន Campura នាពេលកន្លងមកផងដែរ។
ជាមួយគ្នានេះ លោក Bovornwut Chaiyakul អ្នកឯកទេសលក់ផលិតផល - TH Cisco Systems តំណាងក្រុមហ៊ុន Cisco Systems, Inc. បានបង្ហាញថា សិក្ខាសាលានេះ មានគោលបំណង ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ស្តីពីការប្រើប្រាស់និង តម្រូវការក្នុងហេដ្ឋារចនាសម្ព័ន្ធ លើប្រព័ន្ធបច្ចេកវិទ្យា។
លោកបញ្ជាក់ទៀតថា សិក្ខាសាលានេះនិងបង្ហាញអំពី Cisco Collaboration Solution ដែលមានសក្តានុពលយ៉ាងខ្លាំងក្នុងការជំរុញ អាជីវកម្ម អោយមានការជឿនលឿនខ្ពស់ដើម្បីបំរើសេវាកម្ម ដែលចេះតែកើនឡើង មិនឈប់ឈរ របស់អតិថិជន។
លើសពីនេះទៀត Cisco Collaboration Solution គឺជាផលិតផល ដែលផ្តល់អត្ថប្រយោជន៏លើប្រព័ន្ធជាច្រើន ដូចជា Unified Communications, Customer Care, Conferencing, Collaboration Endpoints, Cisco Webex Meetings, Cisco Webex Teams និងប្រព័ន្ធ Cisco Webex Board ហើយយើងបានមើលឃើញថាបច្ចុប្បន្ន គ្រប់អាជីវកម្មខ្នាតតូច និងមធ្យមជាច្រើន បាននិងពេញនិយមប្រើប្រាស់ផលិតផល Cisco Collaboration Solution ពីព្រោះវាជាផ្នែកបច្ចេកវិទ្យាមួយ ជួយសម្រួលក្នុងស្ថាប័ន និងផ្តល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការស្វែងរកដំណោះស្រាយប្រកប ដោយភាពយ៉ាងឆាប់រហ័ស របស់អតិថិជន។
ជាចុងក្រោយលោកក៏បានថ្លែងអំណរគុណ ចំពោះអតិថិជនដែលបានអព្ជើាញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីនេះ ដែលអតិថិជនទាំងអស់ និងទទួលបាននូវចំនេះដឹងក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន Cisco Systems, Inc. ដោយបានណែនាំក្នុងការស្វែងយល់ពីរបៀបប្រើប្រាស់ដែលជាដំណោះស្រាយដ៏ល្អបំផុត នឹងជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើន៕