(ភ្នំពេញ)៖ តំណាងសិស្សានុសិស្សចំនួន២០៥នាក់ នៃវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក បានទទួលការបំពាក់បំប៉នចំណេះដឹងជាអំពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់» ដែលឧទ្ទេសនាមដោយមន្ត្រីជំនាញកាំកុងត្រូល កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នេះ។
លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាពម្ហូបអាហារ សាខាផែស្ងួតចុងទី-ភ្នំពេញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថាតាមរយៈយុទ្ធនាការអប់រំ ផ្សព្វផ្សាយចំណេះដឹងមូលដ្ឋាន អំពីសុវត្ថិភាពម្ហូបអារហារ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាច្រើនឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជា បច្ចុប្បន្នភាគច្រើនមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការបែងចែកម្ហូប អាហារ ដែលមិនមានសុវត្ថិភាព និងម្ហូបអាហរដែលមានសុវត្ថិភាព ប៉ុន្តែអ្វីដែលអគ្គនាយកដ្ឋាន បាននិងកំពុងប្រឹងប្រែងផ្សព្វផ្សាយបន្តទៅមុខទៀតនោះគឺ ការជំរុញអោយពួកគាត់ មានការផ្លាស់ប្តូរនូវផ្នត់គំនិត ទម្លាប់ ឬរបៀបរស់ នៅមិនល្អប្រចាំថ្ងៃ ដែលទំលាប់មិនល្អនោះ ដោយចេតនាឬអចេតនា បានធ្វើអោយអាហារបាត់បង់សុវត្ថិភាព ក៏ដូចជាការបំផុសគំនិត អោយពួក គាត់មានមនសិការទទូលខុសត្រូវ ចំពោះសុខភាពសាធារណៈ នឹងបទដ្ឋានគតិយុទ្ធផងដែរ។
«យើងត្រូវការពេលវេលា អប់រំបណ្តុះបណ្តាល និងកែប្រែរបៀបរបបរស់នៅ របស់ពួកគាត់ ពាក់ព័ននឹងការជ្រើសរើស ការចំអិនការរក្សាទុកម្ហូបអាហារ និងបំផុសមនសិក្ខា ពួកគាត់ឲ្យគិតដល់ផលប្រយោជន៍ជាតិជាធំ ហើយយើងក៏ត្រូវតែចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ទៅតាមផ្លូវច្បាប់នូវរាល់ការរំលោភបំពាន សុខភាពសារធារណៈ តាមរយៈការលបលួចនាំចូល ការលបលួចផលិត ការចែកចាយ ម្ហូបអាហារដែលពុំមានសុវត្ថិភាព»។ នេះបើតាមការសង្កត់ ធ្ងន់របស់មន្ត្រីជំនាញរូបនេះ។
អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានដើរតួរនាទីសំខាន់ ក្នុងការទប់ស្កាត់ និងបង្រា្កបការលបលួចនាំចូល ការផលិត ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព របស់ធុរជនខិលខូច និងអប់រំផ្សព្វផ្សាយជាសាធារណៈ នូវចំណេះដឹងជាមូលដ្ឋានអំពី សុវត្ថិភាពម្ហូបអាហារ។
លោក ម៉ក់ ពេជ្ជរិទ្ធ តែងតែអំពាវនាវ ដល់បងប្អូនអាជីវករ ដែលប្រកម្មអាជីវកម្មម្ហូបអាហារ មេត្តាសហការជាមួយសមត្ថកិច្ច និងកុំគិតតែផលចំណេញជាធំ និងសុំអោយទាំងអស់ គ្នារួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូប អាហារលើទីផ្សារ។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូលរូបនេះ ក៏តែងតែ អំពាវនាវអោយយុវជនដែលជាទំពាំងស្នងឬស្សី ផ្សារភ្ជាប់ចំណេះដឹងសុវត្ថិភាពម្ហូបអាហារ ជាមួយនិងការចៀសវៀងបី ក្នុងវ័យសិក្សា នោះគឺ ចៀសវាងការជក់បារី ចៀសវាងការសេព គ្រឿងស្រវឹង និងដាច់ខាតឆ្លើយថា «ទេ !» ចំពោះគ្រឿងញៀនគ្រប់ប្រភេទ។
សូមបញ្ជាក់ថា យោងទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាពផលិតផល ទំនិញ និងសេវា ជនដែលប្រព្រឺត្តល្មើសក្នុងបទល្មើសម្ហូប អាហារត្រូវទទួលពិន័យរដ្ឋបវេណី ជាទឹកប្រាក់ពី ៥ សែន ទៅ ១០ លានរៀល និងទទួលទោសព្រហ្មទណ្ឌ ដោយជាប់ពន្ធនាគារ ពី១ខែដល់១ឆ្នាំ ឬមួយទទួលទោសទ្វេរដង ក្នុងករណីដែលពុំរៀងចាល ៕