(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយមានអាយុកាលចំណាស់ជាងគេនៅកម្ពុជា និងបានសាងគុណបំណាច់ជាច្រើនសម្រាប់ជាតិនោះ ទទួលបានតួនាទីជាអនុប្រធានអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិសម្រាប់កិច្ចការអាស៊ីប៉ាស៊ីហ្វិក។
ដើម្បីបានជ្រាបច្បាស់ពីការទទួលបានតួនាទីនេះ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើសន្នសីទព័ត៌មានបង្ហាញអំពីការទទួលបានតួនាទីដ៏សំខាន់មួយនេះលើឆាកអន្តរជាតិ៕