Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ! ប្រធាន FIFA ប្រកាសអញ្ជើញកុមារទាំង១២រូប និងគ្រូបង្វឹកដែលជាប់ក្នុងរូងភ្នំ ទៅទស្សនា World Cup វគ្គផ្តាច់ព្រ័ត្រ

06-07-2018 15:31

(ម៉ូស្គូ)៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានប្រកាសអញ្ជើញកុមារាទាំង ១២នាក់ និងគ្រូបង្វឹក១នាក់ដែលបានជាប់ក្នុងរូងភ្នំ នៃខេត្តឈៀងរ៉ៃ ប្រទេសថៃ ទៅទស្សនាព្រឹត្តិការណ៍ World Cup 2018 វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសរុស្ស៊ី បន្ទាប់ពីពួកគេចេញពីរូងភ្នំរួច។

ក្នុងលិខិតដែលត្រូវបានចុះហត្ថលេខាដោយប្រមុខ FIFA និងបង្ហោះនៅលើគេហទំព័រផ្ទាល់ខ្លួននោះ មានខ្លឹមសារដោយ សង្ខេបថា «ពួកយើងពិតជាក្វាករខ្លាំងណាស់ ក្រោយទទួលដំណឹងអំពីប្រតិបត្តិការរកឃើញក្រុមកុមារាដែលជាក្រុម កីឡាករបាល់ទាត់ និងគ្រូបង្វឹក១រូប ដែលជាប់គាំងក្នុងរូបភ្នំ ក្នុងខេត្តឈៀងរ៉ៃ ភាគខាងជើងនៃប្រទេសថៃតាំងពីថ្ងៃទី២៣ ខែមិថុនាមកម្ល៉េះ»។

ក្នុងខ្លឹមសារនៃលិខិតនោះក៏បានបន្ថែមទៀតថា «យើងសង្ឃឹមថា ពួកគេអាចចេញពីរូងភ្នំរួច ដើម្បីមកជួបជុំក្រុមគ្រួសារ នាពេលដ៏៏ខ្លីខាងមុខ ជាមួយនឹងសុខភាពមាំទាំទៀតផង។ បន្ថែមលើនេះ FIFA ក៏រីករាយក្នុងការអញ្ជើញពួកគេមកកាន់ ប្រទេសរុស្ស៊ី ដើម្បីទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018 វគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅទី ក្រុង Moscow ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ពួកយើងផងដែរ0»។

សូមបញ្ជាក់ផងដែរថា ក្រុមកុមារាដែលជាកីឡាករបាល់ទាត់ទាំង១២រូប និងគ្រូបង្វឹក ១រូបផងដែរនោះ ត្រូវបានគេរកឃើញនៅរាត្រីថ្ងៃចន្ទដើមសប្តាហ៍នេះ តែមិនទាន់ចេញផុតពីរូងភ្នំថាំលួង នៃប្រទេសថៃនៅឡើយទេ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅរុស្ស៊ី នឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះនៅទីក្រុង Moscow៕