(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សហព័ន្ធសមាគមពាណិជ្ជកម្ម នៃទីក្រុងហូជីមិញ នឹងរៀបចំពិព័រណ៍ «2nd ASEAN Expo 2018 in Ho Chi Minh City» ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៨-២២ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ទិនប៊ិន (Tan Binh Exhibition & Convention Center-TBECC) ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹង ដល់បងប្អូនប្រជាពរដ្ឋកម្ពុជា ដែលជាម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាសមានផលិតផលខ្មែរ ចង់ផ្សព្វផ្សាយក្នុងពិព័រណ៍ពាណិជ្ជកម្មវៀតណាម ឬមានគម្រោងស្វែងរកដៃគូរពាណិជ្ជកម្ម ជាមួយវិនិយោគិនវៀតណាម សូមមកទាក់ទង និងបំពេញបែបបទនៅនាយកដ្ឋាន កិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក្យស្នើសុំ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដោយភ្ជាប់មកជាមួយពាក្យស្នើសុំចូលរួម និងឯកសារពាក់ព័ន្ធផ្សេងៗទៀត៕
សូម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖