(កោះកុង)៖ លោក លី សាម៉េត ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាទេវតាចាប់ជាតិ ដែលបានជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋរាប់លាននាក់ អោយរួចផុតពីរបបផ្តាច់ការប្រល័យពូជសាសន៏ប៉ុលពត និង បានរស់រៀនមានជីវិតហើយរស់នៅ សុខដុមរមនាមានជីវភាពធូរធា ជាពិសេសមានសុខសន្តិភាព ដោយបញ្ចប់នូវសង្រ្គាមរាំរ៉ៃបានទាំងស្រុង រហូតមកដល់សព្វថ្ងៃនេះ។
លោកលី សាម៉េត បានថ្លែងដូច្នេះ ខណៈរូបលោករួមជាមួយលោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ អញ្ជើញជួបសំណេះសំណាលជាបងប្អូន ប្រជាពលរដ្ឋជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាជិត១០០០នាក់ នៅឃុំស្រែអំបិលស្រុកស្រែអំបិល ខេត្តកោះ កុងនាព្រឹក ថ្ងៃទី០៦ កក្កដាឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះដែរលោក លី សាម៉េត ក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅស្រុកស្រែអំបិល ក៏ដូចជាប្រជាពលរដ្ឋទូ ទាំងប្រទេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយរឹងមាំ និងការធានាឲ្យកម្ពុជា សម្រេច បានលទ្ធផលដ៏ប្រសើរ ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។
លោកបានបន្តថា ដើម្បី រក្សាសន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសការអភិវឌ្ឍន៍នៅតាម មូលដ្ឋានឲ្យកាន់តែប្រសើរថែមទៀត សូមប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈរលំដាប់លេខរៀងទី២០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុននេះគឺគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី នៅក្នុងអណត្តិខាងមុខ និងអណត្តិក្រោយៗទៀត ជាពិសេសគាំទ្រដល់ការអភិវឌ្ឍន៏ និងគាំទ្រដល់តម្លៃនៃសុខសន្តិភាព សុវត្ថិភាពសង្គមប្រកបដោយចីរភាព។
នៅក្នុងឱកាសនេះដែរ លោកឧកញ៉ា ឌី ប៉ូ សមាជិកគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន ថែមទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវសម្លឹងមើលឲ្យវែងឆ្ងាយ ព្រោះប្រទេសជាតិមានការអភិវឌ្ឍន៍ គឺពិតជាចៀសមិនផុតពីការចូលរួម របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋដែលចង់បានការអភិវឌ្ឍន៍ និងសន្តិភាព គឺត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីធានាការរស់នៅប្រកបដោយភាពសុខសាន្តរបស់បងប្អូន។
សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរ លោក លី សាម៉េត និងឧកញ៉ា ឌី ប៉ូ បានជូនអំណោយដល់សមាជិកបក្ស ៥៦៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៤ម៉ឺនរៀល សារុង១ អាវ និងមួក សរុបថវិកាអស់ចំនួនជាង ៣៨លានរៀល ជូនកម្លាំងអាវុធហត្ថខេត្តកោះកុង ៤លានរៀល ជូនសាលាឃុំ ស្រែអំបិល១លានរៀល ជូនគណបក្សឃុំស្រែអំបិល១លានរៀល ជូនឃីត១០០០កញ្ចប់ និងថវិកា១លានរៀល ដល់គណបក្សស្រុកស្រែអំបិល។ ក្នុងនោះលោកឧកញ៉ាឌី ប៉ូ បានផ្តល់ថវិកាដល់បញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោចំនួន ៥០លានរៀល សរុបថវិកាទាំងអស់ជាង៣៦ម៉ឺនដុល្លារ៕