ទស្សនាការផ្សាយផ្ទាល់ទូរទស្សន៍ Fresh News ពេញ២៤ម៉ោង

(ភ្នំពេញ)៖ ទន្ទឹមនឹងការខិតខំបញ្ជូនព័ត៌មានទៅកាន់មិត្តអ្នកអាន និងតែងទទួលបានការគាំទ្រជាបន្តបន្ទាប់នោះ បណ្តាញព័ត៌មាន Fresh News បាននិងកំពុងពង្រីកការ ផ្សព្វផ្សាយព័ត៌មានបន្ថែម ២៤ម៉ោង លើ២៤ម៉ោង ពិសេសគឺរៀងរាល់មួយម៉ោងម្ដង ព័ត៌មានជាច្រើនត្រូវបានបញ្ជូនដល់ដៃមិត្តអ្នកអានតាមរយៈទូរទស្សន៍ Fresh News។

ក្រៅពីការផ្សព្វផ្សាយព័ត៌មានរៀងរាល់មួយម៉ោងម្ដង ទូរទស្សន៍ Fresh News ក៏ផ្សាយផ្ទាល់នូវកម្មវិធីពិសេសនិងសំខាន់ៗ ព្រមទាំងចាក់ផ្សាយនូវកម្មវិធីសម្បូរបែបផ្សេងៗទៀត ដើម្បីបំពេញគ្រប់តម្រូវការរបស់ទស្សនិកជន ដូចជា កម្មវិធីសិល្បៈ កម្មវិធីកីឡា ភាពយន្តល្បីៗ ចម្រៀងពិរោះៗ វីដេអូ និងសារអប់រំល្អៗ ដំណឹងពិសេសៗ រួមទាំងព្រឹត្តិការណ៍ប្លែកៗជាច្រើនទៀត ដែលកើតឡើងនៅជុំវិញពិភពលោក។

ទូរទស្សន៍ Fresh News ដែលផ្សាយពេញ២៤ម៉ោងនេះ (Non Stop) គឺជាការផ្សាយដោយប្រើប្រាស់ Data Center ដោយខ្លួនឯងតែម្តង ដោយមិនមានការកាត់ប្រព័ន្ធបណ្តាញសង្គមណាមួយនោះទេ ដែលនេះជាស្នាដៃរបស់កូនខ្មែរតែម្តង។

អង្គភាពព័ត៌មាន Fresh News មានរួមមាន៖ កម្មវិធីព័ត៌មាន App Fresh News (App) គេហទំព័រព័ត៌មាន (Website) វិទ្យុ និងទូរទស្សន៍ព័ត៌មាន Fresh News បណ្ដាញទំនាក់ទំនងសង្គម (Facebook) និង Youtube ផងដែរ ដូច្នេះលោកអ្នកអាចចូលទៅទស្សនា និងស្ដាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ Fresh News ទាំងអស់នេះបានយ៉ាងងាយស្រួល។ លើសពីនោះទៅទៀត Fresh News ក៏បាននឹងកំពុងចេញផ្សាយជា៣ភាសា (ខ្មែរ អង់គ្លេស ចិន)។​

បច្ចុប្បន្ននេះ Fresh News បានកំពុងមានកិច្ចសហប្រតិបត្តិការជាមួយអង្គភាពព័ត៌មាន និងទូរទស្សន៍ល្បីៗមួយចំនួនរបស់ចិនផងដែរ ដូចជាកាសែត Xinhua ទូរទស្សន៍ CCTV និង CGTN (China Global Television Network) ជាដើម៕