(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ Pezzo Pizza Cambodia បានបើកសម្ពោធជាផ្លូវការសាខាដំបូងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ២ ជាន់ទី២ បន្ទាប់ពីការបើកលក់សាកល្បងក្រោមការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជនអស់រយៈពេលជាងពីរខែកន្លងមកនេះ។ ទន្ទឹមនឹងការសម្ភោធជាផ្លូវការរបស់ខ្លួន Pezzo Pizza Cambodia ក៏មានដាក់បង្ហាញនូវ Pizza ពិសេស រសជាតិថ្មី គឺ Durian King (រសជាតិធុរេន) ដើម្បីបម្រើដល់អតិថិជន ជាពិសេសអ្នកដែលនិយមចូលចិត្ត ធុរេន នៅកម្ពុជាផងដែរ។
សម្រាប់ Pezzo Pizza គឺជាគំនិតផ្តួចផ្តើមឡើង ដោយមានការចូលរួមពីអ្នកជំនាញមកពីប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ ជាមួយគ្នានេះម៉ាកយីហោថ្មីនេះ គឺជាមោទនភាពរបស់កម្ពុជា ដែលបានរចនាផ្នែកខាង ក្នុងហាងមានភាពទាន់សម័យ និងមានផាសុកភាព ដើម្បីប្រកួតប្រជែងជាមួយ Franchise នានាដែលកំពុងប្រតិបត្តិការរបស់ខ្លួន នៅក្នុងពេលបច្ចុប្បន្ននេះ ហើយ Pezzo Pizza គឺបានធានាស្តង់ដារអន្តរជាតិ ខុសពីភីហ្សាធម្មតា។
លោក ជា គឹមសុង នាយកប្រតិបត្តិ Star food Enterprise ដែលគ្រប់គ្រងលើប្រេន Pezzo Pizza បានឲ្យដឹងថា ដោយសម្លឹងឃើញនូវ Pizza Durian (រសជាតិធុរេន) ដែលបានបើកនៅប្រទេសសិង្ហបុរី បានរយៈពេលជាង៦ឆ្នាំដែលទទួលបានជោគជ័យ ហើយបច្ចុប្បន្ន Pezzo Pizza កម្ពុជា មាន១០រសជាតិ និងសិក្សាទៅលើទីផ្សារក្នុងប្រទេសកម្ពុជា នឹងបាននាំយករសជាតិថ្មីមួយទៀតគឺ Pizza ដែលមានរសជាតិធុរេន (Pizza Durian King) ដែលមានតម្លៃសមស្របជាមួយទីផ្សារបច្ចុប្បន្ន។
លោកបានបន្តថា ចំពោះលក្ខណៈពិសេសរវាង Pezzo Pizza ជាមួយ Pizza ផ្សេងទៀត នៅក្នុងទីផ្សារប្រទេសកម្ពុជា គឺនៅត្រង់ Pezzo Pizza បាននាំយកនូវភីហ្សាដែលមានរសជាតិថ្មីៗ និងមានលក់ជាចំណិត អតិថិជនអាចធ្វើការជ្រើសរើស Pizza ៦រសជាតិខុសៗគ្មាក្នុង Pizza តែមួយ (One Pan) ជាមួយទំហំខ្នាត១៤អ៊ីង ដែលប្រៀបធៀប Pezzo Pizza គឺមានទំហំធំជាងភីហ្សាផ្សេងទៀតផងដែរ។
គួររំលឹកឡើងវិញផងដែរថា Pezzo Pizza គឺជាម៉ាកភីហ្សាក្នុងស្រុក ដែលមានឈ្មោះល្បីល្បាញ នៅក្នុងប្រទេសសិង្ហបុរី ដែលនាំយកគំនិតថ្មីប្លែក ដែលមានលក់ភីហ្សាជាចំណិតមុនគេបង្អស់ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានជោគជ័យ យ៉ាងខ្លាំងតាមរយៈសាខាចំនួន១២០នៅទូទាំងអាស៊ី៕