(ភ្នំពេញ)៖ ត្រៀមខ្លួន ដើម្បីទទួលយកនូវអារម្មណ៍ដ៏ប្លែក ពីព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ Viva La Colours ដ៏មហស្ចារ្យនៅសាលមហោស្រព NABA នៅណាហ្គាទី២ ចាប់ពីថ្ងៃសៅរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះតទៅ។ ចូលទស្សនាដោយសេរី លោកអ្នកនឹងក្លាយជាទស្សនិកជនដំបូងគេបង្អស់ ដែលមកទស្សនាការសម្តែងដ៏អស្ចារ្យនេះ។
ចូលរួមសម្តែង ដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិល្បីឈ្មោះ ជាច្រើនក្រុម ការសម្តែងលំដាប់ពិភពលោកនេះ នឹងផ្តល់នូវទស្សនីយភាពចម្រុះពណ៌ដ៏ប្លែក មិនធ្លាប់មាននៅកម្ពុជា អមដោយការចាក់បញ្ចាំងភ្លើង ចម្រុះពណ៌ និងរូបភាពវីដេអូ 3D mapping ដ៏ប្លែកភ្នែក, ការសម្តែងថ្មីស្រឡាងនេះ រួមមានការសម្តែងចម្រៀង រាំ និងសៀករហ័សកម្មដែលលោកអ្នកមិនធ្លាប់ទស្សនា។
ពុកម៉ែបងប្អូនទាំងអស់ នឹងបានទស្សនាការសម្តែង លំដាប់ពិភពលោករបស់កំពូលអ្នកសម្តែងសៀក លើអាកាសពីរនាក់បងប្អូនមក ពីប្រទេសអេត្យូពី នៃទ្វីបអាហ្វ្រិក ដែលពួកគេបានធ្វើឲ្យទស្សនិកជនជុំវិញ សកលលោក ស្ញើចសរសើរ នៅក្នុងកម្មវិធី Spain’s Got Talent និងទទួលការចុចប៊ូតុងមាសពីគណកម្មការថែមទៀតផង។ នៅពេលនេះ ពួកគេនឹងចូលរួមសម្តែង ជាមួយក្រុមរាំដ៏រស់រវើកមកពីប្រទេសកូឡុំប៊ី ប្រចាំណាហ្គាវើលដ៍ ដែលធានាថាពិតជាប្លែក។
ការសម្តែងសៀកដ៏មហស្ចារ្យមួយទៀត គឺលោកអ្នកនឹងបានជួបជាមួយអ្នកសម្តែងសៀករហ័ស ដូចផ្លេកបន្ទោរមកពីប្រទេសរុស្ស៊ី ដែលពួកគាត់អាចប្តូរសម្លៀកបំពាក់ពីមួយឈុតទៅមួយឈុត ក្នុងរយៈពេលតិចជាងមួយវិនាទី ខណៈអ្នកសម្តែងសៀកសន្លឹកបៀមកពីតៃវ៉ាន់ ក៏នឹងបង្ហាញវត្តមានផងដែរ។
ចូលទស្សនាឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ណាហ្គាវើលដ៍ ផ្តល់ជូនកន្លែងអង្គុយ ដ៏មានផាសុកភាពចំនួន ១,០០០ កៅអី មកមុនបានមុន កុំភ្លេចនាំក្រុមគ្រួសារ និងមិត្តភ័ក្តិមកជាមួយផង។ កុមារ ក៏អាចចូលទស្សនាការសម្តែង លំដាប់ផ្កាយ៥នេះ បានផងដែរ។ ការសម្តែងនេះ នឹងផ្តល់ជូនពីថ្ងៃទី៧ កក្កដា រហូតដល់ថ្ងៃទី១២ សីហា នៅម៉ោង០៧៖៣០យប់ ពីរៀងរាល់ថ្ងៃពុធ ដល់អាទិត្យ នៅសាលមហោស្រព លំដាប់ពិភពលោក NABA នៅណាហ្គាទី២។
មុនទស្សនាការសម្តែង លោកអ្នកអាចមកពិសាប៊ុហ្វេអន្តរជាតិ ពេលល្ងាចនៅភោជនីយដ្ឋានប្រណីត 2Pangea ពីម៉ោង០៥៖៣០ ល្ងាចដល់ម៉ោង០៧៖៣០ យប់រៀងរាល់ថ្ងៃ២នាក់ គិតថ្លៃ១នាក់ប៉ុណ្ណោះ, ភោជនីយដ្ឋាន ប្រណីតនេះ មានទីតាំងទល់មុខសាលមហោស្រព NABA នៅជាន់ទី២ ណាហ្គាទី២ ដែលជាភោជនីយដ្ឋានប៊ុហ្វេអន្តរជាតិ ដែលមានប្រវែងវែងជាងគេ ក្នុងរាជធានីភ្នំពេញ២នាក់ ចំណាយតែ៣៣$ប៉ុណ្ណោះ (មានន័យថា ម្នាក់ចំណាយ ១៦,៥០$ ប៉ុណ្ណោះ) ចំណែកប៊ុហ្វេថ្ងៃត្រង់ពីម៉ោង ១២ថ្ងៃត្រង់ដល់ម៉ោង០២៖៣០រសៀល លោកអ្នកចំណាយតែ២៨$ ប៉ុណ្ណោះសម្រាប់២នាក់។ ផ្តល់ជូនចំណតរថយន្ត ឥតគិតថ្លៃផងដែរ នៅក្នុងអាគារ ណាហ្គាទី២៕
ទស្សនាព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ដ៏មហស្ចារ្យនៅ NABA
ប៊ុហ្វេថ្ងៃត្រង់ និងល្ងាច២នាក់ គិតថ្លៃ១នាក់ នៅ 2Pangea