(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ចំនួន៥៤៦រូប ព្រមទាំងបានប្រាប់សមាជិកទាំងអស់ ឱ្យត្រៀមឯកសារឱ្យគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
នៅក្នុងឱកាសនោះដែរ លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរដែនដី ត្រូវបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អមួយរូប ត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយទាំងអស់គ្នា ត្រូវការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះ ឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានា ក្នុងសង្គមជាតិ ហើយកុំជឿរាល់ឧបាយកលបោកប្រាស់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។
ជាមួយគ្នានេះ លោក ឥត សារ៉ាត់ បានលើកឡើងថា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលបានខិតខំកសាងប្រទេជាតិពីបាទដៃទទេរ ពីគំនរផេះផង់ និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ។
សូមប្រជាពលរដ្ឋមើលឱ្យចំ ហើយគូសឱ្យត្រូវគណបក្សប្រជាជនកម្ពជា ដែលមានលេខរៀងទី២០ ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជារៀងរហូតដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន៕