Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ បន្តគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ និងព្រះវិហារ ដែលជាប់ព្រំដែនថៃ

06-07-2018 12:26

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (giz) ក្នុងគម្រោង «កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដំណាក់កាលទី៤ (RED IV)» នឹងបន្តការគាំទ្រការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន រយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៨-២០២១ នៅ៣ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

នេះបើតាមលោក Lehmberg Ivergen ជាប្រធានសមាសភាគទី១ RED IV របស់អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (giz) ក្នុងជំនួបជាមួយលោក ប៉ុក សុគន្ធដារ៉ា អគ្គលេខាធិការសមាគមក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការិយាល័យក្នុងព្រឹទ្ធសភា។

សមាសភាគទី១ RED IV មានគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយបរិយាប័ន្ន។ RED IV មានគោលបំណងគ្របដណ្តប់ក្រុង ស្រុកគោលដៅចំនួន ១២ ក្នុងខេត្តទាំង៣ ដែលមានច្រកទ្វាព្រំដែនអន្តរជាតិជាមួយប្រទេសថៃ។

RED IV ក៏នឹងជួយគាំទ្រសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តទាំង ៣ ដើម្បីផ្តល់សេវាដល់សមាជិកពាក់ព័ន្ធ នឹងការបណ្តុះបណ្តាលកសាងសមត្ថភាព ការចុះប្រឹក្សាយោបល់ ការរៀបចំកិច្ចប្រជុំ និងវេទិកាចែករំលែកបទពិសោធន៍ អំពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

សូមបញ្ជាក់ថា RED III បានអនុវត្តចាប់ពីឆ្នាំ២០១៥-២០១៧ នៅក្រុងសិរីសោភ័ណ្ឌ ស្រុកថ្មពួក និងក្រុងសំរោង ក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប៕