(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនត្រូវបានរំលាយចោលទេ សង្គ្រាមនៅកម្ពុជាមិនអាចគេចផុតនោះឡើយ (ចុចអាន)
២៖ មេដឹកនាំកំពូលកម្ពុជាប្រកាសផ្តាំទៅលោក ប្រេដ អាដាម ថា កម្ពុជាមិននៅស្ថិតក្រោមច្បាប់របស់បរទេសណាមួយឡើយ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន៖ បន្តអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំរក្សាបរិយាកាសអព្យាក្រឹត ដើម្បីធានាដល់ដំណើរការបោះឆ្នោត ប្រកបដោយយុត្តិធម៌ និងតម្លាភាព (ចុចអាន)
៤៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសឲ្យមន្រ្តីរាជការទាំងអស់ មិនត្រូវប្រើទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនា បោះឆ្នោតឡើយ (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន៖ សូមក្មួយៗកម្មករ-កម្មការិនី បន្តរួមគ្នាទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃជំងឺអេដស៍ (ចុចអាន)
៦៖ ២ថ្ងៃទៀត! សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសពីគោលនយោបាយរបស់បក្សប្រជាជន សម្រាប់ប្រយោជន៍របស់ប្រជាពលរដ្ឋ (ចុចអាន)
៧៖ ក្រសួងសុខាភិបាល ព្រមានពីការឆ្លងមេរោគផ្តាសាយធំ និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ នារដូវភ្លៀងធ្លាក់នេះ (ចុចអាន)
៨៖ ក្រសួងធនធានទឹក៖ បាតុភូតធម្មជាតិពីរ នឹងធ្វើឱ្យភ្លៀងធ្លាក់ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែកក្កដា! (ចុចអាន)
៩៖ ទូតខ្មែរនៅកូរ៉េខាងត្បូង នឹងចុះផ្តល់សេវាសុពលភាពលិខិតឆ្លងដែន ជូនបងប្អូនដោយឥតគិតថ្លៃ នៅពាក់កណ្តាលខែកក្កដា (ចុចអាន)
* ព័ត៌មានអន្តរជាតិ ( International News)
១៖ បែកធ្លាយឯកសារសម្ងាត់! ដូណាល់ ត្រាំ «ធ្លាប់ចង់ប្រើទ័ពឈ្លានពាន និងផ្តួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡា» តែត្រូវបានមន្ត្រីជាន់ខ្ពស់ពីររូបរារាំង... (ចុចអាន)
២៖ លោក ដូណាល់ ត្រាំ ថ្លែងសារកោតសរសើរ និងរំលឹកស្នាដៃដ៏អស្ចារ្យនៃកងទ័ពអាមេរិក ក្នុងឱកាសប្រារព្ធទិវាឯករាជ្យជាតិខួបលើកទី ២៤២ (ចុចអាន)
៣៖ ករណីហិង្សាផ្តាច់ជីវិតមនុស្ស ដែលបង្កឡើងដោយការចែកចាយព័ត៌មានលើកម្មវិធី WhatsApp កំពុងក្លាយជាបញ្ហាក្តៅគគុកនៅឥណ្ឌា (ចុចអាន)
៤៖ មេដឹកនាំមហាយក្សចិនព្រមាន៖ «ការប្រយុទ្ធប្រឆាំងអំពើពុករលួយ មិនទាន់បញ្ចប់នៅឡើយទេ...» (ចុចអាន)
៥៖ ប្រធានាធិបតីវេណេស៊ុយអេឡា អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវនយោបាយធ្វើទុក្ខបុកម្នេញ មេដឹកនាំតំបន់អាមេរិកឡាទីន! (ចុចអាន)
៦៖ ករណីផ្ទុះជំងឺផ្តាសាយជ្រូក នៅភាគត្បូងប្រទេសវៀតណាម ឆក់យកជីវិតមនុស្សកើនដល់០៤នាក់ហើយ! (ចុចអាន)
៧៖ ភាគខាងត្បូងកាណាដា «ឡើងកម្តៅដល់ជាង៤០អង្សាសេ និងផ្តាច់ជីវិតមនុស្ស១៥នាក់» (ចុចអាន)
៨៖ ភ្នំហ្វ៉ានជីងសាន របស់ចិនបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (ចុចអាន)
៩៖ ប្រជាជនចិន ទទួលបានផលប្រយោជន៍ បន្ទាប់ពីរដ្ឋកាត់បន្ថយពន្ធនាំចូល (ចុចអាន)
(រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក ជូរ លឹមហួត និងលោក អាន គន្ធធារ៉ា៕