(ភ្នំពេញ)៖ អង្គភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានទទួលសម្ភារបន្ថែម ដែលជាជំនួយនេះ ដើម្បីបម្រើលើប្រតិបត្តិការរបស់ខ្លួន ក្នុងការបោសសម្អាត និងដោះមីននៅកម្ពុជា ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម។
អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់មកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ស៉ីម៉ាក់ ហាក់ដូចជាមានព្រេងសំណាងមួយគូរៗតែម្តងនៅថ្ងៃនេះគឺ៖
* បានទទួលជំនួយគ្រឿងចក្រចំនួន ២គ្រឿងពីក្រុមហ៊ុន Kumatsu ជប៉ុនដើម្បីគាំទ្រកម្លាំង ស៉ីម៉ាក់នៅខេត្តកំពង់ធំ។
* បានទទួល drone ចំនួន២គ្រឿង ជាជំនួយរបស់អង្គការ Golden West សម្រាប់គាំទ្រការងារស្រាវជ្រាវចម្ការមីន៕