Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីររៀបចំដែនដី រាជធានីភ្នំពេញ ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលជាប់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវដាក់ពាក្យដើម្បីធ្វើការចុះបញ្ជីតាមនីតិវិធី (Video inside)

05-07-2018 17:37

(ភ្នំពេញ)៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក សារិន វណ្ណា បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលជាប់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវដាក់ពាក្យរួមគ្នា ព្រមទាំងកិច្ចសន្យាបង្កើតសិទ្ធិតាមលិខិតទំរង់យថាភូត (តាមទំរង់របស់រដ្ឋបាលសូរិយោដី) មកមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ហើយត្រូវភ្ជាប់មកជាមួយនូវពាក្យសុំផ្ទេរកម្មសិទ្ឋិ ដើម្បីធ្វើការចុះបញ្ជីតាមនីតិវិធី។

ជាមួយគ្នានេះ លោក សារិន វណ្ណា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ក៏បានចេញលិខិតជម្រាបដល់ប្រធានការិយាល័យសរិយោដី និងប្រធានការិយាល័យរៀបចំដែនដី នគរូបកម្ម សំណង់ និងសុរិយោដីខណ្ឌទាំង១២ ស្ដីពីនីតិវិធីចុះបញ្ជីបន្ដលើដី ដែលមានប័ណ្ណកម្មសិទ្ធិរួច និងមានលិខិតមានផ្ទេរសិទ្ធិច្រើនតំណតាមរយៈសង្កាត់ និងខណ្ឌ ដែលបានបង្កើតសិទ្ធិប្រាតិភោគ (បញ្ចាំ, ហ៊ីប៉ូតែក) ជាមួយធនាគារ ឬមីក្រួហិរញ្ញវត្ថុផ្សេងៗ។

ប្រធានមន្ទីរបានណែនាំដូចខាងក្រោម៖

ទី១៖ ការចុះបញ្ជីបន្ដដែលមានលិខិតផ្ទេរសិទ្ធិជាប់ដាក់បញ្ជាំ ឬដាក់ហ៊ីប៉ូតែក ម្ចាស់បំណុល និងកូនបំណងត្រូវដាក់ពាក្យរួមគ្នា ព្រមទាំងកិច្ចសន្យាបង្កើតសិទ្ធិតាមទម្រង់លិខិតយថាភូត មកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ រួមជាមួយពាក្សស្នើសុំផ្ទេរកម្មសិទ្ធិដើម្បីធ្វើការចុះបញ្ជីតាមនីតិវិធីសុរិយោដី។

ទី២៖ ក្រោយពីបានបង់ពន្ធប្រថាប់ត្រារួច ការិយាល័យសុរិយោដី ត្រូវចុះបញ្ជីបន្ដអំពីការផ្ទេរកម្មសិទ្ធិ និងសិទ្ធិប្រាតិភោគ (បញ្ចាំ, ហ៊ីប៉ូតែក) ក្នុងពេលតែមួយ៕