(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,២២៦គ្រឿង រកឃើញល្មើសច្បាប់១៨៥គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ៧៣គ្រឿង និងផាកពិន័យ១១២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៥ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៦៣៣គ្រឿង, អប់រំ៤៧គ្រឿង និងផាកពិន័យចំនួន៨៦គ្រឿង។
រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប៥,៨៤៦គ្រឿង រកឃើញមធ្យោបាយល្មើស៦៣០គ្រឿង អប់រំ៤០៤គ្រឿង និងពិន័យ៥២៦គ្រឿង៕