(កណ្ដាល)៖ ករណីរថយន្តកូរ៉េដឹកកម្មកររោងចក្រ បើកលើសល្បឿនកំណត់ក្រឡាប់ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៣ នៅស្រុកកណ្តាលស្ទឹង ខេត្ដកណ្តាល នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលកម្មករ-កម្មការិនីចំនួន២០នាក់ ដែលអ្នករួមដំណើរសរុបទាំងអស់៤០នាក់។

បើតាមរបាយការណ៍របស់មន្ដ្រីចរាចរណ៍ខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា អ្នកបើកបររថយន្តកូរ៉េខាងលើ ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិទួលវាសនា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (គេចខ្លួនបាត់ ពីកន្លែងកើតហេតុ) បើកបរក្នុងទិសដៅ ពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ)។

ចំណែកជនរងគ្រោះ រួមមាន៖

១៖ ឈ្មោះឌិន ទន់ ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិព្រែកតាមួង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
២៖ ឈ្មោះ ស៊ី ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិឃុំជាមួយគ្នា
៣៖ ឈ្មោះ រដ្ឋ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា
៤៖ ឈ្មោះ ឆិល ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំ នៅភូមិឃុំជាមួយគ្នា
៥៖ ឈ្មោះ ឆិល ស្រីចៅ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា
៦៖ ឈ្មោះ ឃួន បូរី ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា
៧៖ ឈ្មោះ ង៉ែត មុំ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា
៨៖ ឈ្មោះ នូរ ស្រីរ៉េត ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិឃុំជាមួយគ្នា
៩៖ ឈ្មោះ កង ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិឃុំជាមួយគ្នា
១០៖ ឈ្មោះ អ៊ុក សីន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិឃុំជាមួយគ្នា
១១៖ ឈ្មោះ នាង សំអឿន ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា
១២៖ ឈ្មោះ ស៊ីម គីមលៀង ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា
១៣៖ ឈ្មោះ អ៊ីម រ៉ន ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា
១៤៖ ឈ្មោះ ឡាយ សំណាត់ ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា
១៥៖ ឈ្មោះ ផុល សុគា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិឃុំជាមួយគ្នា
១៦៖ ឈ្មោះ ឃីម ណារីន ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិឃុំជាមួយគ្នា
១៧៖ ឈ្មោះ មុយ ទូ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា
១៨៖ ឈ្មោះ ញ៉ន ភី ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា
១៩៖ ឈ្មោះ ឡែម ចន្ធូ ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិឃុំជាមួយគ្នា
២០៖ ឈ្មោះ បាក់ សុថេង ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនកើតហេតុ រថយន្តបើកបរដឹកកម្មករ ចេញពីឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយដឹកកម្មករមករោងចក្រភ្នំពេញ ពេលមកដល់ចំណុចកើតហេតុភូមិជីមៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រថយន្តខាងលើ បានឡើងជែងវ៉ារថយន្តផ្សេងទៀត ហើយបានអកហ្សើរ ជាមួយរថយន្តដែលមកបញ្ច្រាសទិសគ្នា ជាន់ហ្វ្រាំងក្រឡាប់តែម្ដង។

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យលោកសង្ឃ រាជធានីភ្នំពេញ, ចំពោះវត្ថុតាងរថយន្ត កម្លាំងជំនាញ បានយកមករក្សាទុក នៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕