(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីកម្មវិធី «លើកទឹកចិត្តអតិថិជន» សម្រាប់ការផ្ទេរប្រាក់ ទៅក្រៅប្រទេស តាមរយៈសេវា Western Union (វ៉េសស្ទឺនយូញៀន)។
ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា «រាល់ការផ្ទេរប្រាក់ ទៅក្រៅប្រទេស តាមរយៈសេវាវ៉េសស្ទឺនយូញៀន ក្នុង១លើក អតិថិជននឹងទទួលបាន Coupon បញ្ចុះតម្លៃ៥០% ចំនួន១សន្លឹក សម្រាប់ការទិញសំបុត្រកុនរបស់ Major Cineplex នៅគ្រប់សាខា ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន១, អ៊ីអន២, ផ្សារទំនើបសូរិយា និងសាខា Major Cineplex ខេត្តសៀមរាប»។
សូមបញ្ជាក់ថា កម្មវិធីលើកទឹកចិត្តនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕