(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តកោះកុង បានរួមប្រកាសរួមគ្នា ដើម្បីពន្លឿនការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋរស់នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងឃុំព្រែកខ្សាច់ ឃុំភ្ញីមាស និងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ នេះបើយោងតាមសេចក្តីស្នើសុំរបស់ក្រសួងបរិស្ថាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែកក្កដានេះ។
ការចុះពិនិត្យ និងវាស់វែងកំណត់អត្តសញ្ញាណដីខាងលើ នឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដូចខាងក្រោម៖