(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស «ស្រាបៀរកម្ពុជា» បានរៀបចំដំណើរកម្សាន្តដើម្បីលើកទឹកចិត្តចំពោះអតិថិជនឆ្នើមរបស់ខ្លួន ទូទាំងប្រទេសកម្ពុជា។ កម្មវិធីជប់លៀងនេះ បានធ្វើឡើងនៅក្នុងខេត្តសៀមរាប ដោយហៅឈ្មោះថា «Jungle Night ឬរាត្រី នៃធម្មជាតិ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។

មិនត្រឹមតែប៉ុណ្ណោះ ​ស្រាបៀរកម្ពុជា ក៏បានត្រៀមរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់តំណាងចែកចាយមកពីតាមបណ្តាខេត្តក្រុងនានាផងដែរ។

សម្រាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានដូចជា៖ ជញ្ជៀនពេជ្រ ចំនួន៤វង់, ម៉ូតូ Honda Dream ស៊េរី ឆ្នាំ២០១៨ ចំនួន២រង្វាន់, ម៉ូតូ Honda Zoomer X ស៊េរី ឆ្នាំ២០១៨ ចំនួន៤រង្វាន់, ទូរសព្ទដៃម៉ាក់ iPhoneX ចំនួន៥រង្វាន់, ទូរស័ព្ទ Samsung J7plus ៣០រង្វាន់ និងភេសជ្ជៈផលិតផល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានតម្លៃជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕