(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានព្រះហត្ថលេខាចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់គតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ នាសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមព្រះរាជក្រម របស់ព្រះមហាក្សត្រដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០១៨នេះ។

ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រីថ្មីនេះ មានចំនួន៩ជំពូក និងមាន៥៩មាត្រា ក្នុងនោះជំពូកទី១៖ បទបញ្ញាត្តិទូទៅ, ជំពូកទី២៖ សមត្ថកិច្ច និងសមាសភាពគណៈរដ្ឋមន្ត្រី, ជំពូកទី៣៖ គណៈរដ្ឋមន្ត្រី សមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី និងសមាជិករបស់រាជរដ្ឋាភិបាល, ជំពូកទី៤៖ ទីស្តីការគណៈរដ្ឋមន្ត្រី, ជំពូកទី៥៖ ការបង្កើតក្រសួង, ជំពូកទី៦៖ ការបង្កើតស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានា, ជំពូកទី៧៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ, ជំពូកទី៨៖ អន្តរប្បញ្ញាត្តិ និងទីជំពូកទី៩៖ អវសានប្បញ្ញាត្តិ។

សម្រាប់ព័ត៌មានលម្អិត ស្តីពីច្បាប់ ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី សូមអានព្រះរាជក្រមរបស់ព្រះមហាក្សត្រ ដូចខាងក្រោម៖