(រតនគិរី)៖ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ០៩កក្កដា និងទិវាមច្ឆជាតិ ០១កក្កដា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីតាំង ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ក្រោមអធិបតីភាពលោកថង សាវុន អភិបាលខេត្តរតនគិរី និងលោកប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី។
ក្នុងឱកាសនោះ លោកថង សាវុន បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមចលនាដាំដើមឈើ និងថែរក្សាព្រៃឈើសម្រាប់រក្សាលំនឹងបរិយាកាសធម្មជាតិ។ លោក បានស្នើសុំប្រជាពលរដ្ឋ បញ្ឈប់រាល់ការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។
ជាមួយគ្នានេះ លោកថង សាវុន ក៏បានស្នើបន្ថែម ដល់ប្រជាពលរដ្ឋបញ្ឈប់ ការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ ដែលនាំឲ្យអន្តរាយដល់ប្រភពធនធានត្រី និងជីវៈចម្រុះដែលជាប្រភពផ្គត់ផ្គង់ជីវៈភាពប្រចាំថ្ងៃ។
តមកអង្គពិធីបានប្រារព្វពិធីដាំកូនឈើគ្រប់ប្រភេទ និងឈើហូបផ្លែប្រមាណជាង ២,០០០ដើម នៅទីតាំងដីសម្បទានសង្គមកិច្ច និងលែងកូនត្រីជាង ២០,០០០ក្បាល នៅទំនប់ទឹកភូមិមួយ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕