(ភ្នំពេញ)៖ ម៉ាកសញ្ញាហ្វេសិនដ៏ទាន់សម័យរបស់អង់គ្លេស Superdry បានបើកសម្ពោធហាងទីមួយរបស់ខ្លួន នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីពង្រីកទីផ្សាររបស់ខ្លួនមួយជំហានបន្ថែមទៀត។

ទន្ទឹមនឹងការបើកសម្ពោធហាងរបស់ខ្លួននៅថ្ងៃនេះ ហាង Superdry បាននាំមកជូនអតិថិជននូវឈុតខលលិកសិនរដូវក្តៅដ៏ស្រស់ស្អាត ដែលនឹងធ្វើឲ្យអ្នកនឹកឃើញដល់ឆ្នេរសមុទ្រពណ៌មាស និងផ្ទៃសមុទ្រពណ៌ខៀវ។ Superdry SS១៨ បានបញ្ចេញនូវការរចនា ដែលប្រកបដោយផាសុកភាពលាយបញ្ចូលនូវម៉ូដស្អាតទាក់ទាញ ធ្វើឲ្យអ្នកពាក់មានទំនុកចិត្តទ្វេរដង។

សម្រាប់សម្លៀកបំពាក់នារី ខលលិកសិនThe Miami Wave ជាសម្លៀកបំពាក់ដែលរចនាឡើងពីការលាយបញ្ចូលគ្នានូវនីអុង លោហធាតុទន់ និងក្រណាត់សំណាញ់។ លើលពីនេះ ភាពភ្លឺរលោងនៃពណ៌ឥន្ធនូ បានជួយលើកសម្រស់នៃការរចនាកាន់តែស្រស់ស្អាត មានតាំងពីអាវដៃខ្លី អាវកាក់ និងសំពត់ខ្លី។ The Pretty in Punk Collection គឺរចនាឡើងសម្រាប់នារីក្លាហានដែលចង់បញ្ចេញរាងដ៏សិចស៊ីរបស់ខ្លួន។ ទន្ទឹមនឹងនេះ The Pacific Sport Collection មានម៉ូដសំពត់អំបោះក្រឡាចក្រត្រង្គសម្រាប់រដូវក្តៅដ៏ស្រស់ត្រកាល។ មិនតែប៉ុណ្ណោះ មានម៉ូដពិសេសៗជាច្រើនប្រភេទដែលមានទាំងទំហំធំ សាច់ក្រណាត់យឺត សាច់ក្រណាត់ មានច្រើនពណ៌ ច្រើនជម្រើសសម្រាប់អតិថិជន ។

ដោយឡែក សម្លៀកបំពាក់បុរស ត្រូវបានរចនាឡើងប្រកបដោយថាមពលនិងរស់រវើកក្នុងរដូវនេះ ដោយអាចប្រើបានសឹងគ្រប់កាលៈទេសៈ។ ការរចនាពិសេសនោះគឺការរចនាបែបមានស្រទាប់ មើលទៅជាស្ទីលទាន់សម័យងាយពាក់បូករួមនឹងការផ្តោតសំខាន់ទៅលើគុណភាព។

អ្វីដែលពិសេស ខលលិកសិនរដូវក្តៅរបស់ Superdry ត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យការលេងកីឡា ធ្វើដំណើរកម្សាន្ត និងដំណើរផ្សងព្រងនៅខាងក្រៅរបស់អ្នក ពោរពេញដោយថាមពល ហើយក្លាយជាអនុស្សាវរីយ៍រដូវក្តៅដ៏សប្បាយរីករាយ។

ហាងទី១ របស់ Superdry Cambodia ស្ថិតនៅក្នុងហាងលេខT014 ជាន់ផ្ទាល់ដី ផ្សារទំនើបអ៊ីអនសែនសុខ ផ្លូវលេខ1003 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។

ម៉ាកសញ្ញា Superdray ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ បន្ទាប់ពីមានការជំរុញចិត្តមួយក្នុងដំណើរទៅកាន់ទីក្រុងតូក្យូ ដែលមានបំណងបង្កើតសម្លៀកបំពាក់ដែលមានភាពដាច់ដោយឡែកនិងលេចធ្លោ តាមរយៈរូបភាពសិល្បៈរបស់ជប៉ុននិងរសនិយមបែបបុរាណរបស់អាមេរិក បូករួមនឹងការប្រឌិតថ្មីតាមបែបអង់គ្លេស។ Superdry គឺជាម៉ាកសញ្ញាសម្លៀកបំពាក់ដែលរចនាឡើង ដើម្បីឆ្លុះបញ្ចាំងនូវអត្តចរិត និងស្ទីលរបស់អ្នកពាក់ តែមិនកំណត់អាយុមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ Superdry មានហាងចំនួន១៦៩ នៅក្នុង៤៥ប្រទេស ដែលរួមមានហាងល្បីៗនៅទីក្រុងឡុងដ៏ ញូវយ៉ក ប៊ែរឡាំង កូឡូញ និងប្រ៊ុចសែល ៕