(ភ្នំពេញ)៖ មន្រ្តីសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដឹកនាំដោយលោក ទិត្យ សុខហ៊ឹម អនុប្រធានស្នាក់ការ រួមសហការជាមួយ និងមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យទំនិញម្ហូបអាហារ និងធ្វើការណែនាំអំពីផលិតផល (Honey Smacks ដែលមានសក្តានុពលចម្លងចូលបាតេរី Salmonella ) នៅហាងលក់ទំនិញនានាខណ្ឌពោធិ៍សែនជ័យ ដែលមានទីតាំងដូចខាងក្រោមនេះ៖
*តូបលក់ទំនិញក្នុងផ្សារពោធិ៍ចិនតុង
*ម៉ាត ស្ថានីយ៍តេលា ផ្លូវសហព័ន្ធរុស្ស៊ី
*ម៉ាត ស្ថានីយតូតាល់ ផ្លូវសហព័ន្ធរុស្ស៊ី។
មន្រ្តីកាំកុងត្រូល បានធ្វើការពិនិត្យលើមុខទំនិញ ម្ហូបអាហាររួមមានទំនិញវេចខ្ចប់ គ្រឿងកំប៉ុង ត្រីខកំប៉ុង នំ មីកញ្ចប់ ភេសជ្ជៈចំរុះជាច្រើនមុខ ប៉ុន្តែជាលទ្ធផល ពុំបានរកឃើញទំនិញប្រភេទនោះឡើយ៕