(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងសិក្សា ធ្វើការ និងរស់នៅសាធារណរដ្ឋកូរ៉េជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឱ្យជិតដល់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ នឹងចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញ ក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨។
មន្រ្តីស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះថា កម្មវិធីខាងលើនឹងធ្វើឡើង នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស កូរ៉េប្រចាំទីក្រុងថេហ្គូ ដែលមានអាសយដ្ធាន 대구시 달서구 성서공단로 213 (갈산동971-6) ចាប់ពីម៉ោង១៣:០០ ដល់ម៉ោង១៦:០០រសៀល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញមកទទួលសេវា ឥតបង់ថ្លៃនេះឱ្យបានច្រើនកុះករ និងសូមចូលរួមផ្សព្វផ្សាយព័ត៌មានបន្ដ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
*លោកស្រី ហេង វួចលាង 053-580-2362
*លោក ជា លីសែ 010-4447-7168៕