(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា បាតុភូតធម្មជាតិពីរ គឺខ្យល់មូសុងនិរតី និងជ្រងសម្ពាធទាប បាននិងកំពុងមានឥទ្ធិពលសារជាថ្មីម្តងទៀត មកលើតំបន់មាត់សមុទ្រ ដែលលក្ខណៈបែបនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។
* ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ នៅតាមបណ្តាលខេត្តជាប់មាត់សមុទ្រ។
* ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា នឹងមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។
ជាមួយគ្នានេះ ក្រសួងអំពាវនាវសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដូចខាងក្រោម៖