Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាចំនួន៥០៦លានរៀល

04-07-2018 20:04

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០៦លានរៀល ដល់កម្មវិធីប្រឡង សំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

ការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេនេះបានធ្វើឡើងនៅក្នុងកម្មវិធីប្រឡង សំនៀងជនពិការកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមជំរាបថា នេះជាការឧបត្ថម្ភលើកទី២ហើយ ដែលកាលពីលើកទី១ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ និងលើកទី២នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ សរុបថវិកាទំាំងអស់ចំនួន៥៦៥,០០០,០០០,០០០រៀល (ប្រាំរយហុកសិបប្រាំលានរៀល)៕