(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,១៣០គ្រឿង រកឃើញល្មើសច្បាប់១១៨គ្រឿង (ម៉ូតូ៤៥ភាគរយ) អប់រំ៦៦គ្រឿង និងផាកពិន័យ៥២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន១១៧គ្រឿង, អប់រំចំនួន១៤គ្រឿង និងផាកពិន័យចំនួន១៤គ្រឿង។
សូមបញ្ជាក់ថា រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់០៤ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប៦,៦២០គ្រឿង រកឃើញមធ្យោបាយល្មើស៧៤៥គ្រឿង អប់រំ៣៣១គ្រឿង និងពិន័យ៤១៤គ្រឿង៕