(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៨នេះ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្ត បានដឹកនាំមន្ត្រីកាំកុងត្រូល បន្តធ្វើការចុះត្រួតពិនិត្យ ព្រមទាំងណែនាំតាមបណ្តាស្ថានីយ ដេប៉ូលក់និងចែកចាយប្រេងឥន្ធនៈចំនួន០៩ទីតាំង រួមមាន តូតាល់ សូគីម៉ិច សាវីម៉ិច និងតេលា នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ អំពីតម្លៃប្រេងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។
លោក មាស មោរ៉ា បានឲ្យដឹងថា តម្លៃលក់ប្រេងទាំង០៩ស្ថានីយ រួមមាន៖
* សាំងធម្មតា ពី៣,៥០០រៀល ដល់៣,៩៥០រៀល ក្នុង០១លលីត្រ
* ប្រេងម៉ាស៊ូត ពី២,៩៥០រៀលដល់៣,៧៥០រៀល ក្នុង០១លីត្រ
* សាំងស៊ុបពែ ពី ៣,៦០០រៀល ដល់ ៤,៣០០រៀល ក្នុង០១លីត្រ
តាមរយៈលទ្ធផល ក្រោយការត្រួតពិនិត្យស្ថានីយ៏ និងដេប៉ូប្រេងឥន្ធនៈទាំង០៩ខាងលើ ឃើញថាចំពោះសាំងធម្មតា និងប្រេងម៉ាស៊ូតថ្លៃលក់មិនលើស ពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មឡើយ ។
លោកប្រធានកាំកុងត្រូលខេត្តបញ្ជាក់ថា ដោយឡែកចំពោះប្រេងសាំងស៊ុបពែរ មាន០២ស្ថានីយ៏លក់លើស ៥០រៀល ក្នុងមួយលីត្រ និង០១ស្ថានីយ៌ទៀតលក់លើស១០០រៀល ពីសេចកី្តជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ។
ប៉ុន្តែជាទូទៅយើងសង្កេតឃើញថានៅស្រុកមេមត់ខេត្តត្បូងឃ្មុំ ប្រេងគ្រប់ប្រភេទលក់ទាបជាងតម្លៃ ដែលបានកំណត់នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជលេខ ២៣៦៥ ចុះថ្ងៃ២៩/០៦/២០១៨។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូលខេត្ត បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ និងដេប៉ូបន្តចូលរួម សហការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងពាណិជ្ជកម្មឲ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕