(ភ្នំពេញ)៖ ដើម្បីការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ តាមរយៈចំណីអាហារ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ អាជ្ញាធរខណ្ឌទួលគោកចុះត្រួតពិនិត្យទំនិញនៅផ្សារនាគមាស នៅតាមផ្ទះលក់ទំនិញ និងហាងលក់ទំនិញមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
លោក គង់ វុទ្ធី បានថ្លែងថា ប្រតិបត្តិនេះ គឺដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព នឹងមានសារធាតុគីមី ជាពិសេសទប់ស្កាត់ នៅផលិតផលអាហាររបស់ក្រុមហ៊ុន Kellogg company នៅសហរដ្ឋអាមេរិច ដោយសារអាហារ Kellogg Honey smacksនេះ មានចំលង បាក់តេរី Salmonella ដែលបណ្តាលឱ្យមានជំងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន។ល។ ស្រ្តីមានផ្ទៃពោះ ទារក កុមារតូច និងមនុស្សចាស់ គឺជាជនងាយរងគ្រោះជាលទ្ធផល គឺរកពុំឃើញទេ។ ហើយក្រុមការងារលោកក៏បានធ្វើការផ្សព្វផ្សាយណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីបញ្ហានេះ។ លោកបន្តថា ក្រោយពីការត្រួតពិនិត្យរួចក្រុមការងារបានធ្វើការដកហូតទំនិញចម្រុះខូចគុណភាព ទម្ងន់ជាង១០គីឡូក្រាម យកមករក្សារទុក ដើម្បីកំទេចចោល ទៅតាមនីតិវិធីនឹងបានយកគំរូបន្លែ ស្រស់ ផ្លែឈើស្រស់ បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល។
លោក គង់ វុទ្ធី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ គឺធ្វើឡើងតាមបទបញ្ជាលោកប្រធានប្រតិភូទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះ គឺបានធ្វើឡើងដូចភ្លៀងរលឹមយ៉ាងដូច្នេះដែរ។
ជាមួយគ្នានោះដែរ លោកក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិត ផលអោយត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕