(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» នៅថ្ងៃទី០៤ ខែកក្កដានេះ បានទទួលជួបតំណាងសមាគមសម្ព័ន្ធខែ្មរ-ចិននៅកម្ពុជា ដែលដឹកនាំដោយលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) និងជាប្រធានសមាគមដែលបានបំផុសចលនាផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សមាជិក ដើម្បីចូលរួមផ្តល់វិភាគទាន សប្បុរធម៌ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីពិសាបាយសាមគ្គីជាមួយបងប្អូនខ្មែរចិនចំនួន៦០០០នាក់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។

ជាមួយនឹងការផ្សព្វផ្សាយ និងបំផុសចលនានេះ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានប្រមូលវិភាគទានសប្បុរជនជូនមូលនិធិគន្ធបុប្ផាកម្ពុជា សរុបចំនួនប្រមាណ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះមានប្រាក់រៀលចំនួន២១៧,៤៩២,៨០០រៀល និងប្រាក់ដុល្លារ អាមេរិកចំនួន៥០២,១៨០ដុល្លារ។

វិភាគទានសប្បុរសធម៌នេះ បានមកពីសប្បុរសជន ដូចខាងក្រោម៖

* ថវិកា ៤០៧,៨០០ ដុល្លារ ជាវិភាគទានសប្បុរសធម៌របស់សប្បុរសជន និងក្រុមហ៊ុននានាចំនួន២៦ ក្នុងសមាគមដែលបានឧបម្ថត្ភចាប់ពី ៥០០០ដុល្លាសហរដ្ឋអាមេរិកឡើងទៅ ។

* ថវិការ ២១៧,៤៩២,៨០០ រៀល និង ៩៤,៣៨០ដុល្លារជាវិភាគទានសប្បុរសធម៌របស់បុគ្គលិកក្រុមហ៊ុន លោកគ្រូ អ្នកគ្រូ សិស្សសាលាចំនួន៣០,០៤៤ នាក់។ ក្នុងនោះធនាគារកាណាឌីយ៉ា, ធនាគារ ប្រៃសណីយ៍កម្ពុជា, ក្រុមហ៊ុន Mega Asset Management និង ហ្វូណនមីក្រូហិរញ្ញវត្ថុភីអិលស៊ី ក៍ មានបុគ្គលិកចំនួន ៩,៥៤២ នាក់ ចូលរួមជាសមាជិកគាំទ្រ ដោយឧបម្ថត្ភមថវិកាសរុបចំនួន ៤៩,២១០,០០០ រៀល ។

ការចូលរួមផ្តល់វិភាគទានសប្បុរធម៌នេះ បង្ហាញឱ្យឃើញថាសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយទ្រទ្រង់ និងធានាចិរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចអតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយស។

បន្ថែមលើការនាំមកនូវថវិកា ដែលជាវិភាគទានសប្បុរសធម៌ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា លោកឧកញ៉ា និងតំណាងសមាគមសម្ព័ន្ធខែ្មរ-ចិននៅកម្ពុជា ក៏បានសំដែងការកោតសសើរអំពីការគិតគូរ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងការគាំពារសុខមាលភាពកុមារ ក៏ដូចជាការដឹកនាំ និងអភិវឌ្ឍជាតិទាំងមូល និងបានបញ្ជាក់ពីការគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តីក្នុងអណ្ណតិក្រោយៗជាបន្តទៀត។

ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា មអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានជួយផ្សព្វផ្សាយ បំផុសការចូលរួមផ្តល់វិភាគទាន សប្បុរធម៌ដល់មូលនិធិគន្ធបុប្ផាកម្ពុជានេះ ដែលសបញ្ជាក់ពីការចូលរួមលើកស្ទួយសុខុមាលភាពរបស់កុមារ ដែលជាអនាគត របស់ប្រទេសជាតិ។

អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណសាជារថ្មីផងដែរ ដល់ធនាគារកាណាឌីយ៉ា ដែលបានចូលរួម ទាំងការប្រមូលវិភាគទាន និងផ្តល់សេវាក្នុងការទទួលការបរិច្ចាគ ដល់មូលនិធិគន្ធបុប្ផាកម្ពុជាដោយឥតគិតថ្លៃ។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកទឹកចិត្តអោយសមាគមសម្ព័ន្ធខ្មែរ-ចិន នៅ កម្ពុជា បន្តជួយផ្សព្វផ្សាយអំពីមូលនិធិ និងការគៀរគរ ការចូលរួមវិភាគទានសប្បុរធម៌បន្ថែមទៀតនាពេលអនាគតផងដែរ៕