(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ រថភ្លើងដែលដឹកលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូ ព្រមទាំងក្រុមការងារ បានមកដល់រាជធានីភ្នំពេញហើយ បន្ទាប់ពីប្រកាសដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវដែកពីពោធិ៍សាត់ មកដល់បាត់ដឹង និងពីបាត់ដឹង មករាជធានីភ្នំពេញ។
កំណាត់ផ្លូវដែកពីពោធិ៍សាត់ មកដល់បាត់ដឹង និងពីបាត់ដឹង មករាជធានីភ្នំពេញ ប្រវែងប្រវែងសរុប១៦៦គីឡូម៉ែត្រ នឹងត្រូវដាក់ឲ្យដំណើរការជាបណ្តោះអាសន្នឡើងវិញ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអាក់ខានអស់រយៈពេលជាច្រើនឆ្នាំ កន្លងទៅ។ ដោយពីពោធិ៍សាត់-បាត់ដឹង (១៣៤គម) និងបាត់ដឹង-ភ្នំពេញ (៣២គម) កំណល់ដែកអាចទ្រទំងន់បាន១៥តោន/អក្សភ្លៅ។
ពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន កំណាត់ផ្លូវដែកពីពោធិ៍សាត់ មកបាត់ដឹងនេះ ធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។