(កណ្ដាល)៖ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាវាគ្មិនកិត្តិយសដើម្បីធ្វើបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនដល់និស្សិតបរិញ្ញាបត្រ ពិសេសវិទ្យាសាស្ត្រនគរបាលជំនាន់ទី៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងនោះមាននិស្សិតចូលរួមចំនួន៨៥នាក់ ស្រី១៤នាក់ ដែលធ្វើឡើងក្រោមប្រធានបទ «វិធីសាស្ត្រក្នុងការសួរចម្លើយ និងការងារបង្ការបង្រាបបទល្មើសព្រហ្មទណ្ឌ»។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បានឧបត្ថម្ភម៉ាស៊ីន LCD Projector ចំនួន១គ្រឿង ដល់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ផងដែរ៕