(ភ្នំពេញ)៖ គុនខ្មែរកីឡាករ រឿង សោភ័ណ្ឌ ប៉ះកីឡាករ ហ្វៃប៉ាប៉េឡេប៊ូរីរុំា ប្រភេទទម្ងន់ ៦៩គីឡូក្រាម ខណៈកីឡាករ ផាន់ គ្រាន់ ប៉ះកីឡាករ ឆាតឆាយ ស៊ីតប៉ានុន ប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ដែលជាការប្រកួតគូមិត្តភាពអន្តរជាតិកម្ពុជា-ថៃ ក្នុងកម្មវិធីកំពូកអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM នៅថ្ងៃអាទិត្យ ទី៨ ខែកក្កដា ឆ្នាំ២០១៨ នាសង្វៀន CNC ឬស្សីកែវ។

សូមបញ្ជាក់ផងដែរថា កីឡាករកម្ពុជា រឿង សោភ័ណ្ឌ និង ផាន់ គ្រាន់ គឺទើបតែត្រឡប់មកពីប្រទេសបារាំងដោយបាននាំយកភាពជោគជ័យជូនមាតុភូមិផងដែរ រឿង សោភ័ណ្ឌ បាននាំយកខ្សែក្រវាត់ពីពានមួយ រីឯ ផាន់ គ្រាន់ ក៏បាននាំយកពានមួយផងដែរ៕