Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ បាតុភូតធម្មជាតិពីរ នឹងធ្វើឱ្យភ្ញៀងធ្លាក់ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា!

04-07-2018 14:54

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា បាតុភូតធម្មជាតិពីរ គឺខ្យល់មូសុងនិរតី និងជ្រងសម្ពាធទាប បាននិងកំពុងមានឥទ្ធិពលសារជាថ្មីម្តងទៀត មកលើតំបន់មាត់សមុទ្រ ដែលលក្ខណៈបែបនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃ០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។

* ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ នឹងមានភ្ញៀវធ្លាក់ច្រើនជាបន្តបន្ទាប់ នៅតាមបណ្តាលខេត្តជាប់មាត់សមុទ្រ។

* ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា​ នឹងមានភ្លៀវធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងអំពាវនាវសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដូចខាងក្រោម៖