(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានស្តីទីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា គណបក្សប្រជាជនកម្ពុជាមានមហិច្ឆតាធ្វើឲ្យប្រទេសជាតិក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នំា២០៣០ និងប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។ ដូចនេះបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នឹងនាំមកនូវភាពរីកចម្រើនថ្កើនថ្កានបន្តទៀត។

លោក ស្តើង សុខុម បានថ្លែងយ៉ាងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យជាង ៥០០នាក់នៅទូទាំងស្រុកកំចាយមារ ខេត្តព្រៃវែងនាព្រឹកថ្ងៃទី៣ ខែកក្កដានេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងពិធីសំណេះសំណាលដែលមានរយៈពេលពេញមួយព្រឹកនោះ លោក ស្តើង សុខុម បានលើកឡើងនូវតថភាពសង្គម និង គោលនយោ បាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ ដោយបានឈានជើងចេញពីចំណុចសូន្យ ក្នុងស្ថានភាពប្រទេសសុខសន្តិភាពផងសង្រ្គាម ទៅជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញ និង នាំប្រទេសជាតិឲ្យឈានឡើងពីប្រទេសក្រីក្រទៅជាប្រទេសមួយមានចំណូលមធ្យមកម្រិតទាប និងមហិច្ឆតារបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសទៅកាន់គោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ណៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

នៅក្នុងឱកាសនោះលោក ស្តើង សុខុម បានថ្លែងកោតសរសើរចំពោះស្មារតីស្នេហាជាតិរបស់លោកគ្រូ អ្នកគ្រូ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយចិត្តលើការបង្ហាត់បង្រៀន ការផ្ទេរចំណេះដឹងដល់កូនចៅប្រជាជន ដែលនេះជាគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

លោកបន្តថា លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យ ក៏បានខិតខំពុះពារជម្នះ និងព្យាយាមអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាលហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការពិនិត្យព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋបានល្អ។ សកម្មភាពរបស់ផ្នែកទាំងពីរ គឺអាចចាត់ទុកថាជាទង្វើលស្នេហាជាតិដូចគ្នា ព្រោះថាគ្រូពេទ្យខិតខំផ្តល់សេវាសុខភាពជូនប្រជាជនធ្វើឲ្យប្រជាជនមានសុខភាពល្អ នៅពេលដែលប្រជាជនមានសុខភាពល្អគឹបានផ្តល់លទ្ធភាពឲ្យពួកគេអាចទទួលបាននូវការបណ្តុះបណ្តាលមួយដ៏ល្អ ហើយនិងក្លាយទៅជាធនធានមនុស្សប្រកបដោយសមត្តភាពដែលអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកលូតលាស់ និង សមត្តភាពប្រកួតប្រជែងខ្ពស់។

«រាជរដ្ឋាភិបាលបានខិតខំបង្កើនថវិកាជាតិទៅលើវិស័យទាំងពីរនេះតាមរយៈការសាងសង់សាលារៀន អន្តេវាសិកសម្រាប់លោកគ្រូអ្នកគ្រូ សម្រាប់សិស្ស ព្រមទាំងពង្រាយសាលារៀន និង គ្រូទៅកាន់មូលដ្ឋានភូមិឃុំ ហើយប្រាក់ខែគ្រូបង្រៀនក៏ត្រូវបានតម្លើងជាបន្តបន្ទាប់ដែរប្រាក់ខែទាបបំផុតជាង ១លានរៀលនៅឆ្នាំ ២០១៨ នេះ គឺកើនឡើងពី ៤០ ម៉ឹនរៀលក្នុងឆ្នាំ ២០១៣។ ដូចគ្នានេះគ្រូពេទ្យក៏ត្រូវបានយកចិត្តទុកដាក់ដូចគ្នា»។ លោក ស្តើង សុខុម បញ្ជាក់បន្ថែម។

លោក ស្តើង សុខុម បានបន្តថា «ជារួមយើងដឹងហើយថាសុខភាពប្រជាជនគឺជាទ្រព្យធនដ៏សំខាន់មួយមិនឤចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍប្រទេសឱ្យប្រកបដោយចីរភាព ជាពិសេសការរក្សានូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ដូច្នេះរាជរដ្ឋាភិបាលក៏បានការគិតគូរ យកចិត្តទុកដាក់ខ្ពស់ និង ការផ្តល់ឤទិភាពដល់វិស័យសុខាភិបាលនេះជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ព ស់ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ កាលណាប្រជាជនមានសុខភាពល្អមាំមួន នឹងមានលទ្ធភាពខ្ពស់ចូលរួមពេញលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារ បង្កើនផលិតភាព និងមានលទ្ធភាពបញ្ជូនកូនចៅទៅកាន់សាលារៀនឱ្យទទួលបានចំណេះដឹង ក្លាយជាមូលធនមនុស្សមានសមត្ថភាពជំនាញពិតប្រាកដ ជាកម្លាំងដ៏សកម្មក្នុងវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ»

លោកបានបន្តទៀតថា ផ្តើមចេញពីទស្សនាទាននេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធានវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៃប្រព័ន្ធសុខាភិបាលមានជាឤទិ៍៖សំណ ង់មូលដ្ឋានសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់ឱសថ បរិក្ខារ ការបំពាក់ឧបករណ៍ពេទ្យ បច្ចេកវិទ្យា-វេជ្ជសាស្ត្រ។ល។ ដើម្បីបម្រើដល់ការផ្តល់សេវាសុខាភិបាលរបស់កម្ពុជា ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានបង្កើនចំណាយក្នុងការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ ដើម្បីជួយប្រជាជនក្រក្រី កម្មករ និយោជិតក្រៅប្រព័ន្ធ និង ប្រជាជនជាគោលដៅមួយចំនួនផ្សេងទៀតឱ្យចៀសផុតពីហានិភ័យហិរញ្ញវត្ថុនៅពេលមកប្រើប្រាស់សេវាថែទាំសុខភាពនៅពេលមានជំងឺ ឬបញ្ហាសុខភាព។

លោកប្រធានក្រុមការងារបានបន្តថា៖ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការគិតគូរយកចិត្តទុកដាក់ខ្ពស់ ផ្តល់តម្លៃនិងសេចក្តីថ្លៃថ្នូរជូនគ្រូបង្រៀន។ គ្រូបង្រៀននេះហើយបានរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាហើយរួមចំណែកសំខាន់ធ្វើឱ្យសង្គមកម្ពុជាបានចាកផុតពីប្រទេសក្រីក្រនិង ឈានទៅមុខទៀតជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ រាជរដ្ឋាភិបាលបានកំណត់ច្បាស់ថាការអភិវឌ្ឍធនធានមនុស្ស គឺត្រូវផ្តើមចេញពីគ្រូបង្រៀនដែលជាផ្នែកសំខាន់មួយ។ លើសនេះទៀតក្នុងរយៈពេលកន្លងមកនេះរាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរពីបញ្ហាតម្រូវការគ្រូបង្រៀនប៉ុណ្ណោះទេប៉ុន្តែថែមទាំ ងបានគិតគូរ អំពីការលើកម្ពស់សមត្ថភាព និងគុណវុឌ្ឍិគ្រូបង្រៀនថែមទៀតផង។

ថ្លែងដល់ចំណុចនេះលោកប្រធានស្តីទីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារបានលើជាសំណួរទៅកាន់លោកគ្រូអ្នកគ្រូថា សួរថាកំណែទម្រង់វិស័យអប់រំនិងសុខាភិបាលត្រូវបញ្ចប់ត្រឹនេះទេ? ជាចម្លើយលោកប្រធានក្រុមបានថ្លែងថាគណបក្សប្រជាជនមានមហិច្ឆតាធំធេងណាស់មិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេគណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាលបានដាក់គោលដៅប្រែក្លាយប្រទេសទៅជាប្រ ទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ដូច្នេះការអភិវឌ្ឍធនធានមនុស្សនៅតែជាចំណុ ចអាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៤ មនុស្ស ផ្លូវ ភ្លើង និង ទឹក ហើយនៅក្នុងយុទ្ធសាស្រ្តចតុកោ ណដំណាក់កាលទី៤ សម្រាប់ការដឹកនាំរាជរដ្ឋាភិបាលនិតិកាលទី៦ នៅពេលខាងមុខគណបក្សប្រជាជនកម្ពុជាក៏នៅតែចាត់ទុកធនធានមនុស្សជាចំណុចអាទិភាពទី១សម្រាប់បំរើគោលដៅអភិវឌ្ឍន៏ប្រទេស។

លោក ស្តើង សុខុម បានបន្តថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខប្រទេសជាតិយើង ប្រជាពលរដ្ឋយើង ប្រាកដ ជាទទួលបាននូវសេចក្តីសុខចំរុងចំរើន សម្បូរសប្បាយ ច្រើនជាងថែមទៀត។ លោកប្រធានស្តីទីបានបន្តថា បងប្អូនត្រូវតែជឿលើរឿងនេះ ព្រោះយើងបានរស់នៅនិងទទួលផលពីអ្វីដែលគណបក្សប្រជាជនកម្ពុជាបានធ្វើតាំងពីឆ្នាំ ១៩៧៩ ហើយគិតមកដល់ពេលនេះមានរយៈពេលជិត ៣៨ ឆ្នាំរួចមកហើយ ។ ប្រសិនជាការដឹកនាំរបស់គណបក្សប្រជាជនមិនត្រឹមត្រូវនិងមិនល្អ មិនបំរើប្រយោជន៍ប្រជាជនទេនោះ ប្រហែលជាប្រជាពលរដ្ឋមិនគាំទ្រគណបក្សប្រជាជនកម្ពុជារហូតដល់សព្ធថ្ងៃទេ។ ដោយតែមានគោលនិយាបាយត្រឹមត្រូវ និង ចក្ខុវិស័យវែងឆ្ងាយធ្វើឲ្យគណបក្សប្រជាជនមានភាពរឹងមាំ និងនូវតែបន្តដឹកនាំប្រទេសទៅមុខទៀត៕