(រតនគិរី)៖ ក្នុងដំណើរបេសកកម្មលើកទី៣ លើទឹកដីស្រុកអូរជុំ ខេត្តរតនគិរី ក្រុមការងារមែកសឺដេស និងកំណប់អាថ៌កំបាំង បានសង្កេតឃើញថា ក្មេងៗទាំងប្រុសទាំងស្រីរបស់ជនជាតិដើមភាគតិចគ្រឹងនៅទីនោះ ដូចមិនមានម្នាក់ណាស្លៀកសម្លៀកបំពាក់ប្រពៃណីនោះឡើយ ខណៈឪពុកម្ដាយរបស់ពួកគេ ក៏មិនសូវស្លៀកសម្លៀកបំពាក់ប្រពៃណីដូចកាលពីមុនប៉ុន្មានដែរ។

ឆ្លើយនឹងសំណួររបស់ក្រុមការងារមែកសឺដេស និងកំណប់អាថ៌កំបាំង ដែលបានសួរថា តាំងពីក្មេងមក តើប្អូនស្លៀកពាក់ខោអាវធម្មតា ឬខោអាវជនជាតិ? ពួកគេបានបញ្ជាក់ថា ស្លៀកពាក់ខោអាវធម្មតាតាំងពីក្មេង។

ខាងក្រោមនេះ ជាវីដេអូខ្លីរៀបរាប់ពីការស្លៀកពាក់របស់ក្មេងៗជនជាតិដើមភាគតិចគ្រឹង៖