(ភ្នំពេញ)៖ ដោយតែមើលឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា មានការពេញនិយមខ្លាំង ចំពោះការប្រើប្រាស់រថយន្ដ ប្រភេទ​ Pick Up ដែលនិយាយឲ្យស្រួលស្ដាប់ គឺ​រថយន្ដ​ដឹកទំនិញក៏បាន ជិះលក្ខណៈគ្រួសារក៏បាននោះ នាពេលថ្មីៗនេះ ក្រុមហ៊ុន អេច.ជី.ប៊ី.គ្រុប ​បានបន្ដនាំចូលរថយន្ដប្រភេទ Pick Up ម៉ាក «Amarok» ដែលជាប់ចំណាត់ថ្នាក់ល្អជាងគេបំផុតប្រចាំឆ្នាំ២០១៨ ​នៅប៉ែកអឺរ៉ុប ផលិតដោយក្រុមហ៊ុនល្បីរបស់អាល្លឺម៉ង់ ឈ្មោះ «Volkswagen»។

ក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក DAMIEN GONON Deputy General Manager ក្រុមហ៊ុន Volkswagen Co. LTD., បានបញ្ជាក់ថា ​ក្រុមហ៊ុន Volkswagen គឺជាម៉ាកឡានលេខ១ នៅក្នុងពិភពលោក និងបានផលិត​រថយន្ដប្រមាណ៦លានគ្រឿង ហើយ Volkswagen គឺជាម៉ាកដែលមានវ័យចំណាស់ជាងគេ ក្នុងវិស័យផលិតរថយន្ដ។

បើតាមលោក DAMIEN GONON រថយន្ដថ្មី Amarok ផ្តល់ថាមពល អតិបរមាជាមួយនឹងថាមពលចំនួន​១៧៩កម្លាំងសេះ និងសមត្ថភាពសន្តោងបានទំងន់ ៣.៥តោន និងមានខ្លប់ដាក់អីវ៉ាន់ទំហំធំ ទូលាយ ២.៥២​ម៉ែត្រការ៉េ​ ដែលខាងក្នុងរថយន្ដ Amarok មានភាពទាក់ទាញ ជាមួយនឹងរចនាដោយស្បែក និងចង្កូតស្បែកពហុមុខងារ ហើយអង្គុយមាន ផាសុខភាព១៤មុខងារ ដែលហៅថា «ergocomfort»​។

ក្រៅពីភាពទាក់ទាញទាំងអស់នេះ រថយន្ដ «Amarok» មានសមត្ថភាពខ្ពស់ សម្រាប់ការជំនះ ឧបសគ្គគ្រប់ស្ថានភាពផ្លូវ ត្រូវបានធានាដោយប្រព័ន្ធ 4MOTION® ដណើរការកង់ទាំងបួន ដោយស្វ័យប្រវត្តិវៃឆ្លាត និងប្រពន្ធ័ទប់លំនឹង ដែលកំពុងដាក់លក់នៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងតម្លៃ ៥​៧,៣០០ដុល្លារតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុន HGB Motors Co.,Ltd ដែលមានទីតាំងស្ថិតនៅ អគារលេខ 93, 92 ​តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬលេខទូរស័ព្ទ 023 919 999/ 095 999 820៕